ភ្នំពេញ ៖ បុរសម្នាក់សង្ស័យដឹងខ្លួនឯងមិនស្រួលខ្លួន កំពុងបើកបររថយន្ត ឈប់អៀបគៀនខាងចិញ្ចើមផ្លូវ ហើយដេក បែរជាដាច់ខ្យល់ស្លាប់បាត់ សង្ស័យខ្យល់ គ ។
ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវលេខ១៩៥៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សពឈ្មោះ ហាន គុណផានិត អាយុ៤០ឆ្នាំមុខរបរ បុគ្គលិកក្រុមហ៊ុន មួយ។ តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តម៉ាក ហុីយ៉ាន់ដាយ ប្រភេទទេសចរណ៍ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-2766 ខាងលើ បើកបរដោយបុរសរងគ្រោះ បើកតាមផ្លូវ១៩៥៨ ពីលិចទៅកើត លុះដល់ចំណុចខាងលើ បើកអៀបខាងចិញ្ចើមផ្លូវ បើកកញ្ចក់សងខាង បញ្ឆេះម៉ាស៊ីន អង្គុយឈ្ងោកមុខ លើដៃចង្កូត តាំងពីវេលាម៉ោង៨និង១៥នាទីព្រឹក មកម្លេះ រហូតដល់វេលាម៉ោង១០និង១០នាទីទៅហើយ នៅតែឃើញដេកក្នុងរថយន្ត មិនព្រមបើកចេញ ងឿងឆ្ងល់ ពលរដ្ឋដើរទៅអើតមើល ទើបដឹងថា ស្លាប់ទៅវិញ ទើបឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ច ។
ស្របពេលដែលពលរដ្ឋ សមត្ថកិច្ច កំពុងភ្ញាក់ផ្អើល ស្រាប់តែលេចមុខបុរសម្នាក់ មកអះអាថា ជារថយន្តខ្លួន បានឲ្យបុរសរងគ្រោះខាងលើ បើកយកទៅលាងសំអាតដើម្បីដឹកប្រពន្ធគាត់ទៅកZម្មវិធីនៅផ្សារអ៊ីអនដោយបើកចេញពីផ្ទះគាត់តាំងពីម៉ោង៧និង៣០នាទីម្លេះ
ក្រោយពីចេញពីផ្ទះសាច់ញាតិហើយនៅម៉ោង៨និង៣០នាទីព្រឹកគាត់មិនឃើញបើកមកវិញក៍ទូរស័ព្ទរកមិនលើកក៍បានបើករថយន្ត
ស្វែងដើររក ក្រែងមានបញ្ហា អ្វីហើយប្រទះឃើញរថយន្តនិងឃើញ ជនរងគ្រោះស្លាប់ទៅវិញ ។
ក្រោយប្រទះឃើញសមត្ថកិច្ច មូលដ្ឋាន និងសមត្ថកិច្វជំនាញចុះទៅពិនិត្យដល់កន្លែងកើតហេតុ គ្រាន់តែសន្និដ្ឋានជំហានដំបូង ស្លាប់ដោយសារកាំងបេះដូង៕