នីការ៉ាហ្គ័រ ៖ ជុំមួយផ្សេងទៀត នៃការតវ៉ា និងអំពើហឹង្សា កំពុងកើតមាន ក្នុងប្រទេស នីការ៉ាហ្គ័រ បន្ទាប់ពីក្រុមនិស្សិត នៅអាមេរិកកណ្តាល មានបំណងចូលកាន់កាប់ សាកលវិទ្យាល័យ វិស្វកម្ម។ ក្រុមបាតុករ ក៏មានគោលដៅលើ ការិយាល័យគាំទ្ររដ្ឋាភិបាល នៃទីក្រុង រ៉ាឌីយ៉ូ យ៉ា។ ការតវ៉ារយៈពេល ជាច្រើនសប្តាហ៏ បានធ្វើឲ្យប៉ះពាល់ដល់ ការគាំទ្រដ៏រឹងមាំ ចំពោះ ព្រះវិហារ យោធា និងពិភពពាណិជ្ជកម្ម របស់ប្រធានាធិបតី នីការ៉ាហ្គ័រ លោកដេលញែល អតេហ្គា ។
រយៈពេលជាង១ខែ បន្ទាប់ពីការផ្លាស់ប្តូរ ប្រព័ន្ធសន្តិសុខសង្គម របស់ ប្រទេសអាមេរិកកណ្តាលមួយនេះ បានបង្ករឲ្យមាន ការតវ៉ា ដឹកនាំដោយក្រុមនិស្សិត ខឹងសម្បាចំពោះ ការបង្ក្រាបដ៏ឃោឃៅ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៧ នាក់ និងរងរបួស ជាង៨០០នាក់ ។ ក្រុមអ្នកតវ៉ា បានទាមទា ឲ្យលោកប្រធានា ធិបតី ចុះ ពីតំណែង ៕