ចិន ៖ បុគ្គលិករដ្ឋាភិបាល ក្នុងតំបន់ កំពុងអនុវត្តន៏ ការងារសង្គ្រោះដើម្បីវាយតម្លៃពីការ ខូចខាត និងតាំងលំនៅដល់ប្រជាជន នៅខេត្តជីលីន ប្រទេសចិន ប៉ែកឥសាន បន្ទាប់ពី រញ្ជួយដីកម្លាំង 5.7 រិចស្ទឺរ វាយប្រហាលើទីក្រុង សុងយួន។
អាជ្ញាធរក្នុងតំបន់និយាយនៅក្នុងសន្និសីទសារព័ត៌មានថា គ្មានរបាយការណ៏នៃការស្លាប់ និងរងរបួស ត្រូវបានរាយការណ៏ បន្ទាប់ពីរញ្ជួយដី បានវាយប្រហាស្រុក នីងជាន នៃ ទីក្រុង សុងយួន ។
មកដល់ពេលនេះ ផ្ទះជាង១ម៉ឺនខ្នង ក្នុងខេត្តនីងជាន ត្រូវបានរាយ កាណ៏ថា ត្រូវបានបំផ្លាញ។
បុគ្គលិករដ្ឋាភិបាល កំពុងធ្វើការពិនិត្យមើល ពីគ្រោះថ្នាក់ សុវត្ថិភាពដែលមានសក្តានុពល ដូចជាអាងស្តុកទឹក ទំនប់ទឹក បំពង់បង្ហូរប្រេង ហេត្ថា រចនាសម្ព័ន្ធ ព្រមទាំងពាណិជ្ជាកម្មគីមី ប៉ុន្តែគ្មានបញ្ហាគ្រោះថ្នាក់ណាមួយ ត្រូវបានរក ឃើញឡើយ អំឡុងការចុះពិនិត្យ។ ប្រជាជនដែលទទួលរង ដោយរញ្ជួយដី ត្រូវបាន ជន្លៀស ដោយសុវត្ថិភាព ហើយជំនួយត្រូវបានផ្តល់ឲ្យ មានដូចជា តង់ គ្រែ ទឹកបរិភោគ និងការផ្គត់ផ្គង់អាហារ ។
រដ្ឋាភិបាលក្នុងតំបន់ បាននៅឡោមព័ទ្ធ អគារខូខខាតដើម្បីធានា ពីសុវត្ថិភាពអ្នកភូមិ ក្នុងករណី មានការរញ្ជួយណាមួយកើតឡើងជាលើកទី២។ អាជ្ញាធរ និយាយថា រដ្ឋាភិបាល ក្នុងតំបន់ និងពន្លឿន ការវាយតម្លៃរបស់ខ្លួន នូវអគារដែលត្រូវបាន បំផ្លាញ និងមានគោលបំណងចាប់ផ្តើម ការងារសាងសង់ឲ្យបានឆាប់៕