ម៉ិចស៊ិក ៖ ប្រធានាធិបតី ប្រទេសម៉ិចស៊ីក លោក អ៊ីនរីក ប៉េណាណេតូ បាននិយាយសាជាថ្មី ថា ប្រទេសរបស់លោក និងមិនចំណាយប្រាក់ សំរាប់ការសាងសង់ជញ្ជាំងព្រំដែនឡើយ ដែល សមភាគីសហរដ្ឋអាមេរិក របស់លោក លោក ដូណាល់ត្រាំ មានបំណងសាងសង់ ដើម្បីបញ្ឈប់ ការឆ្លងកាត់របស់ជនអន្តោប្រវេសន៏ខុសច្បាប់ ចូលមកសហរដ្ឋអាមេរិក។
លោក ប៉េណាណេតូ និយាយនៅលើ ប្រពន្ធ ធ្វីធឺ របស់លោកថា លោក ប្រធានាធិបតី ដូណាល់ត្រាំ ប្រទេសម៉ិចស៊ីក និងមិនបង់ប្រាក់សំរាប់ការសាងសង់ជញ្ជាំងព្រំដែននេះ ឡើយ។
កាលពីថ្ងៃអង្គារ លោកដូណាល់ត្រាំ បានរិះគន់ ប្រទេសម៉ិចស៊ីក ពីការមិនជួយ ដល់ ការបញ្ឈប់ លំហូរនៃជនអន្តោប្រវេសន៏ខុសច្បាប់ ដែលចូលមកក្នុងសហរដ្ឋអា មេរិក ហើយបាននិយាយសាជាថ្មី នូវការសន្យាក្នុងយុទ្ធនាការបោះឆ្នោតរបស់លោក ថា ប្រទេសម៉ិចស៊ីកនិងជួយចំណាយប្រាក់សំរាប់ការសាងសង់ជញ្ជាំងតាមបណ្តោយព្រំដែន ម៉ិចស៊ីក សហរដ្ឋអាមេរិក៕