ស៊ីរី ៖ ថាមពលប្រព័ន្ធព្រះអាទិត្យ ឬសូឡា កំពុងធ្វើឲ្យប្រសើរឡើង នូវការរស់នៅ របស់ជនភៀសខ្លួនស៊ីរី ក្នុងជំរុំហ្សាតារី ក្នុងប្រទេសហ្សកដានី និងបានជួយកាត់បន្ថយ វិបត្តិ ថាមពលរបស់ប្រទេសហ្សកដានីផងដែរ។
រយៈពេល៧ឆ្នាំ ធ្លាក់ក្នុងវិបត្តិ ស៊ីរី សេចក្តី សង្ឃឹម របស់ជនភៀសខ្លួន ក្នុងប្រទេស ហ្សកដានី ក្នុងការត្រឡប់ទៅកាន់ប្រទេស របស់ពួកគេវិញ មានតិចតួច ប៉ុន្តែ ជីវិតរស់នៅ មានការប្រសើរឡើង នៅក្នុងប្រទេសហ្សក ដានី។
ហ្សាតារី គឺជា ជាជំរុំជនភៀសខ្លួនមួយកន្លែង សាងសង់ដោយ ស្នងការជាន់ខ្ពស់ អង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន UNHCR ដែលជំរុំបានទទួលជន ភៀសខ្លួនស៊ីរី ប្រមាណ ១សែននាក់ ចាប់តាំងពីខែ សីហា ឆ្នាំ២០១២។ បច្ចុប្បន្ននេះ រោងចក្រថាមពល ប្រព័ន្ធព្រះអាទិត្យ មានបន្ទាះសូឡា ៤ពាន់បន្ទះ ដែលដាក់ឲ្យប្រើ ប្រាស់នៅជំរុំ ដែលមាន ទំហំ បីដងនៃតារាងបាល់ទាត់។ វាជាការបង្កើតឡើងធំបំផុត ក្នុងជំរុំជនភៀសខ្លួន លើ ពិភពលោក។
រោងចក្រប្រព័ន្ធព្រះអាទិត្យនេះ និងអាចជួយ ផ្គត់ផ្គង់ ជនភៀសខ្លួន នៅជំរុំ ហ្សាតារី ដែលមានចំនួនអគ្គីសនីសរុប ១២ទៅ១៤ម៉ោង ក្នុងមួយថ្ងៃ។ មុនពេលមាន រោងចក្រប្រព័ន្ធព្រះអាទិត្យ យើងបានប្រើប្រាស់ការផ្គត់ផ្គង់ ជាមធ្យម៨ម៉ោង ។
ជាការបន្ថែម រោងចក្រនេះ អាចជួយសន្សំថវិកាបាន 5.8 លានដុល្លារ សំរាប់ស្នងការ ជាន់ខ្ពស់ អង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន UNHCR លើមូលដ្ឋានប្រចាំ ឆ្នាំ និងជួយសន្សំ ប្រាក់ជាច្រើនលានដុល្លារទៀត លើវិក័យបត្រ អគ្គីសនី របស់រដ្ឋាភិបាល ហ្សកដានី។ ខណៈជាប្រទេសមួយ កំពុងទទួលរង ការខ្វះ ខាតថាមពល ប្រទេសហ្សក ដានី រយៈពេលជាច្រើនឆ្នាំមកនេះ បានស្វែងរកការប្រើ ប្រាស់ ថាមពលកកើតឡើងវិញ។
បញ្ហាខ្វះខាតថាមពលរបស់ប្រទេសនេះ បានកើតមាន ឡើងខណៈដែល មានជន ភៀស ខ្លួន ជិត២លាននាក់ បានចូលមកប្រទេសនេះ ពី ប្រទេសស៊ីរី៕