មីយ៉ាន់ម៉ា ៖ មេធាវីការពារក្តី និយាយថា ប៉ូលីសមីយា់ន់ បានទទួលទូរស័ព្ទដៃរបស់អ្នករាយការណ៏ ព័ត៌មានរ៉យទ័រ ដែលត្រូវបានចោទប្រកាន់ពីបទកាន់កាប់ ឯកសារសំងាត់ អាចជាការមិន ពិត ព្រោះថា យ៉ាងហោចណាស់ទូរស័ព្ទមួយ ត្រូវបានយកមកប្រើប្រាស់ បន្ទាប់ពីទូរស័ព្ទ នោះ ត្រូវបានរឹបអូស។
មេធាវី និយាយថា សារតាមប្រព័ន្ធ WhatsApp ត្រូវបានបញ្ជូនមកពី ទូរស័ព្ទដៃ របស់ អ្នកកាសែត លោក វ៉ាឡុន បន្ទាប់ពីលោក និងសហការរីរបស់លោក ក្យសូអូ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១២ ខែ ធ្នូ ។
ប៉ូលីសម្នាក់ និយាយថា លោក និងប៉ូលិស ដ៏ទៃទៀត បានពិនិត្យមើលទូរស័ព្ទ និងបានប្រាប់តុលាការថា លោក មិនបានដឹងពីការផ្លាស់ប្តូរនៅលើប្រព័ន្ធ WhatsApp នោះទេ ហើយក៏មិនបានដឹងថា នណា ផ្សេងទៀត បានប្រើប្រាស់ទូរស័ព្ទនេះមុនការបញ្ជូនទូរស័ព្ទទៅឲ្យអ្នកស៊ើបអង្កេត នៅថ្ងៃ ទី១៤ ខែធ្នូ។
តុលាការនៅក្នុងទីក្រុងយ៉ាងហ្គោន បានបើកសវនាការ ចាប់តាំងពីខែមករា ដើម្បីសម្រេចថាតើ លោកវ៉ាឡូន អាយុ៣២ឆ្នាំនិងសហការីរបស់លោក លោក ក្យសូអូ វ័យ២៨ឆ្នាំ និងត្រូវបានចោទប្រកាន់ក្រោមសកម្ម ភាពសម្ងាត់ផ្លូវការនាសម័យអាណានិគម ដែលនិងត្រូវមានទោសជាប់ពន្ធនាគារ ១៤ឆ្នាំ។ ចៅក្រមលោក យ៉េល្វីន បានបង្គាប់ឲ្យ លោក អ៊ុងក្យសាន អ្នកជំនាញ ខាងបច្ចេកវិទ្យា ព័ត៌មាន ប៉ូលីស ដែលកោះហៅដោយ រដ្ឋអាជ្ញា ដើម្បីបង្ហាញនៅសវនាការ ដែលលោក បានដកស្រង់ទិន្នន័យចេញពី ទូរស័ព្ទដៃ របស់អ្នករាយការណ៏ព័ត៌មានរ៉យទ័រទាំងពីរនាក់។
មេធាវីការពារក្តី បានជំទាស់ ដោយអះអាងថា ប៉ូលីស មិនបានបង្ហាញឯកសារពិត ដែលបានមកពីទូរស័ព្ទដៃ របស់ អ្នករាយការព័ត៌មាន ។ លោក វ៉ាឡុន និយាយថា លោកមិនយល់ ពីស្ថានភាព ហើយការ កាត់ទោសនេះ កំពុងបញ្ជូន ឯកសារ ដែលលោក និងសហការីម្នាក់ទៀតមិនបានដឹង៕