ឃាត់ខ្លួន​បុរស​អាមេរិក​ម្នាក់​តាម​បណ្តឹង​ភ្នាក់ងារ​សន្តិសុខ​ការទូត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 May, 2018 ក+ ក-

​សៀមរាប ៖ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង ១១ និង ០៥​នាទី នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​សហការ​ជាមួយ​ស្នងការរង​ទទួល​ផែន​អន្តោប្រវេសន៍​ខេត្តសៀមរាប ដែល​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប បាន​ឃាត់ខ្លួន​ជនបរទេស​ម្នាក់​ឈ្មោះ GILBERT MICHAEL GREENWOOD ភេទ​ប្រុស កើត​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​១៩៥៥ ជនជាតិ​អាមេរិក កាន់​លិខិតឆ្លងដែន​លេខ​488043160 ពាក់ព័ន្ធ​បទល្មើស រំលោភ​សេពសន្ថវៈ​លើ​កុមារ ប្រព្រឹត្ត​នៅ​សហរដ្ឋអាមេរិក ចាប់ខ្លួន​តាម​សំណើរ​ផ្នែក​ភ្នាក់ងារ​សន្តិសុខ​ការទូត​(Deplomatic Security Services . DSS)​សហរដ្ឋអាមេរិក ប្រចាំ​ប្រទេស​កម្ពុជា ។

​ជននេះ បាន​បញ្ជូន មកកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​បណ្តេញ​ជនសង្ស័យ​រូបនេះ​ទៅ អនុវត្តតាម​នីតិវិធី​ច្បាប់ បន្ត​នៅ​អាមេរិក​៕​