ភ្នំពេញ ៖ ដោយមើលឃើញថា ភ្នំដែលមានសក្តានុពលមួយនៅក្នុងខេត្តកំពត ហៅថា ភ្នំតាទុង ដែលត្រូវបានប្រគល់អោយក្រុមហ៊ុនឯកជនមួយ ដើម្បីយកទៅធ្វើការអភិវឌ្ឍ តែរហូតមកដល់ពេលនេះពុំទាន់មានឃើញការអនុវត្តដូចការសន្យានោះ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានចាត់អោយរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល គឺឯកឧត្តម ស៊ុយ សែម ត្រូវធ្វើការពិនិត្យជាមួយក្រុមហ៊ុននោះឡើងវិញ បើទុកចោលមិនមានការអភិវឌ្ឍនោះ គឺត្រូវដកហូតយកមកវិញ ដើម្បីប្រគល់ទៅឲ្យក្រុមហ៊ុនផ្សេងទៀតអភិវឌ្ឍ សម្រាប់ការផលិតស៊ីម៉ង់ត៏ ព្រោះកម្ពុជាត្រូវការស៊ីម៉ង់ត៏ បន្ថែមទៀត ទាំងសម្រាប់ការប្រើប្រាស់ក្នុងស្រុក និងអាចធ្វើការនាំចេញទៅក្រៅប្រទេសទៀតផង ។
ការលើកឡើងដូចនេះ គឺនៅក្នុងពេលដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រស៊ីម៉ងត៍ ក្នុងស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង នៅថ្ងៃទី៣១ ខែឧសភា នេះ។
ចំពោះរោងចក្រនៅទីនេះ អាចផលិតបានស៊ីម៉ង់ត៏ប្រមាណ១លាន៧សែនតោនទៅ២លានតោនក្នុងមួយឆ្នាំសម្រាប់ផ្គត់ផ្គង់តែក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ពោធិ៍សាត់ប៉ុណ្ណោះ…មានភ្នំមួយនៅកំពតមិនទាន់ប្រើប្រាស់អស់សក្តានុពលទេ ត្រូវយកភ្នំនោះពីក្រុមហ៊ុនដែលមិនបានធ្វើការអភិវឌ្ឍមកវិញ…)៕