ខេត្តក្រចេះ៖ កម្មករឡធ្យូង៤នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ នៅក្នុងឡធ្យូងមួយកន្លែង របស់ក្រុមហ៊ុន ហ្គ្រីន អាយលែន ស្ថិតក្នុងឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។ ក្រោយកើតហេតុ កម្មករទាំង៤នាក់នោះ ត្រូវបានខាងក្រុមហ៊ុន ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។
ការដួលសន្លប់របស់កម្មករទាំង៤នាក់នេះ ត្រូវបានអាជ្ញាធរស្រុកសំបូរនិយាយថា បានកើត ឡើង កាលពីល្ងាចថ្ងៃទី៣១ ខែឧសភា បន្ទាប់ពីកម្មករ ឡ ធ្យួង ត្រូវបានថៅកែក្រុមហ៊ុន ជាជនជាតិ ចិន បានប្រើពួកគេ ឱ្យចុះទៅកាយយកធ្យូង នៅក្នុងឡដែលមានជម្រៅជិត៤ម៉ែត្រ ហើយនៅក្នុង ឡ ធ្យូងនោះ អាចនិងមិនមានខ្យល់អុកស៊ីហ្សែនគ្រប់គ្រាន់ ទើបធ្វើឲ្យកម្មករទាំងនោះ ដួលសន្លប់ ជាបន្ទាប់បែបនេះ។
ពាក់ពន្ឋនឹងការដួលសន្លប់របស់កម្មករឡធ្យូងទាំង៤នាក់ ខាងលើនេះ អភិបាលស្រុកសំបូរ លោក សូម សារិទ្ឋ បានឱ្យដឹងតាមទួរស័ព្ទនៅព្រឹកថ្ងៃទី១ ខែមិថុនា នេះថា រឿងនេះលោកមិនបានដឹងច្បាស់នោះទេ ចាំមើលលោកសួរទៅកូនចៅរបស់លោកសិន។
បើតាមប្រពភពីកម្មករ ឡធ្យូង បាននិយាយថា មុនពេលកើតហេតុ មានកម្មករម្នាក់បានចុះ ទៅក្នុងបំពង់ ឡធ្យូង ដែលមានជម្រៅជិត៤ម៉ែត្រ ពេលនោះស្រាប់តែលឺសំលេងស្រែកហៅឱ្យជួយ ភ្លាមៗនោះ កម្មករចំនួន៣នាក់ផ្សេងទៀត ដែលនៅខាងលើ ក៏បានចុះទៅជួយ ស្រាប់តែធ្វើឱ្យដួល សន្លប់ជាប់គាំងក្នុងឡធ្យូង នោះ ទាំងអស់គ្នាតែម្តង។
បើតាមប្រភពបន្តថា ក្រុមហ៊ុន(ហ្គ្រីនអាយលែន ) ជាក្រុមហ៊ុនឡធ្យូង របស់ជនជាតិចិន និង បានដំណើរការជារៀងរាល់ថ្ងៃ តែមិនដែលមានបញ្ហាអ្វីកើតឡើងទេ តែនៅល្ងាចថ្ងៃកើតហេតុ មេ ការ ក្រុមហ៊ុន បានបង្ខំកម្មករឱ្យចូលទៅកាយរើយកធ្យូង ចេញពីឡ នៅមុនពេលកំណត់ដែលត្រូវ បើក ឡ ទើបបណ្តាលឱ្យកម្មករដួលសន្លប់បែបនេះ៕