ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចការិល័យប្រឆាំង គ្រឿងញៀន ធ្វើការបង្ក្រាប ករណីជួញដូរគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន បានចំនួន៦០០០គ្រាប់(ប្រាំមួយពាន់គ្រាប់) នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១១និង៤៥នាទី ប្លុកកាសីុណូ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពបានឲ្យដឹងថា កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៥) បានសហការជាមួយស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រតិបត្តិការណ៍បង្ក្រាបករណី ជួញដូរគ្រឿងញៀននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពបន្តថា ជាលទ្ធផលក្នុងការបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ ឈីរ៉ាត់ ឆៃស៊ែង អាយុ ១៨ឆ្នាំ ជនជាតិថៃ និងវត្ថុតាងចាប់យកថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ( wy)ចំនួន៦០០០គ្រាប់។
ប្រភពដដែលបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួន នារីខាងលើ សមត្ថកិច្ចក៏បានបន្ត ទៅឆែកឆេរបន្ទប់ជួលស្នាក់នៅ ក្នុងការស៊ីណូ ស្តាវេហ្គាស លេខ៦០៩ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់បន្ថែមទៀត ដោយទី១.ឈ្នោះ លីម សាលិ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិថៃ និងទី២.ឈ្មោះ បែន រាម៉ាត ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិថៃ។
បច្ចុប្បន្ន ជនសង្ស័យទាំងអស់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនិតិវិធី៕