ភ្នំពេញ ៖ ភ្លាមៗ បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសដាក់ចេញនូវគោលការណ៍មួយចំនួនក្នុង វិស័យសង្គមកិច្ច នាឱកាសប្រារព្ធពិធីអបអរសាទរខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា កាលពីព្រឹក ថ្ងៃទី៤ មិថុនានេះ ក្នុងនោះក៏មានការបន្តការសាងសង់ផ្ទះបន្ថែមជូនអតីតយុទ្ធជនផងនោះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា ការសាងសង់ផ្ទះជូនអតីតយុទ្ធជននៅតែជាគោល ដៅធំ តែទាមទារអោយមានការចូលរួមជាមួយនឹងរាជរដ្ឋាភិបាលពីផ្នែកនានា រួមទាំងវិស័យឯកជនផង ដែរ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការផ្សព្វផ្សាយគោលនយោបាយថ្មីៗលើវិស័យអតីតយុទ្ធជន និងការគាំពា៌សង្គមនាទីស្តីការក្រសួងកាលពីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ លោក សំហេង បុរស អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាល បេឡាជាតិអតីតយុទ្ធជន និងបេឡាជាតិរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការមានប្រសាសន៍ថា៖ នៅ មានអតីតយុទ្ធជនជាង ២ពាន់គ្រួសារទៀតដែលយើងត្រូវសាងសង់ផ្ទះជូនពួកគាត់ ដែលកិច្ចការនេះមិន មែនជារឿងសាមញ្ញពេកទេ មានន័យថាយើងត្រូវការធនធានច្រើន រាជរដ្ឋាភិបាលអាចរ៉ាប់រងបាន ប៉ុន្តែក៏ ត្រូវការនូវការចូលរួមពីផ្នែកនានាផងដែរ។
ក្នុងឱកាសនេះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសម្តែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលតែងតែផ្តល់ ការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងប្រជាជនទូទាំងប្រទេស៕