ជិត​ដល់​ថ្ងៃ​ចូល​រោងការ​រថយន្តបុក​ស្លាប់ចោល​គូ​ដណ្តឹង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 June, 2018 ក+ ក-

​ខេត្ត​ត្បូងឃ្មុំ​៖ ម៉ូតូ​ម៉ាកវ៉េវ​១​គ្រឿង​បាន​ជិះ​ដោយ​ប្រើប្រាស់​ល្បឿន​លឿន ជិះ​ចូល​ចំនែក​ផ្លូ​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៧ ត្រង់ចំនុច​ចន្លោះ​គីឡូ​លេខ​លេខ​២១០-២១១​នៅ​ភូមិ​ជាំ​ទ្រៀក ឃុំ​ត្រ​មូង ស្រុក​មេមត់ ។ ហេតុ​ការ​ណ៏​នោះ​កើតឡើង​នៅវេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃទី​០៥ មិថុនា​២០១៨ ចំនែក​អ្នកបើកបរ​រថយន្ត​ម៉ាក​ហ៊ី​យ៉ាន ដាយ​បាន​រត់គេចខ្លួន​បាត់ស្រមោល​តែម្តង​។​

​នគរបាល​ចរាចរ​ន៏​ស្រុក​មេមត់ ប្រាប់​ឲ្យ​ដឹងថាៈ មុន​កើតហេតុ​ម៉ូតូ​មិនមាន​ពាក់​ស្លាក​លេខ​នោះបាន​បើកបរ​ដោយ​ឈ្មោះ នៅ សុខ​លាប ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​ខ្នង​ក្រពើ​កើត ឃុំ​ត្រ​មូង​ស្រុក​មេមត់ ដោយបាន​ឌុប​ឈ្មោះ ផ្អក គោ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​អណ្តូង​ក្រហម ឃុំ​ត្រ​មូង​ជិះ​ក្នុងទិសដៅ​ពី​លិច​មក​កើត​តាម​បណ្តោយ​ផ្លូវ ថែមទាំង​បាន​ប្រើប្រាស់​លឿន ។​

​នគរបាល​ចរាចរ​ណ៏​ស្រុក​មេមត់ ប្រាប់​បន្តថា អ្នកជិះ​ម៉ូតូ​ទាំង​២​នាក់​ខាងលើ​មិនបាន​ពាក់មួក​សុ​ត្ថិ​ភាព​​នោះទេ ហើយ​បាន​ជិះ​វ៉ា​ម៉ូតូ​១​គ្រឿង​ទៀត​ស្រប​ទិស​គ្នា ក៏​ចូលមក​ចំនែក​ផ្លូវ​រថយន្តបុក​ពេញទំហឹង​តែម្តង​ក្នុងទិសដៅ​ច្រាសទិស​គ្នា ។ បណ្តាល​ឲ្យ​រងរបួស​ជា​ដំណំ​នូវ​ដង្ហើមចង្រិត ចំនែក​អ្នកបើកបរ​រថយន្ត​​វិញ​បាន​រត់​គេចខ្លួនបាត់ ក្នុងពេលដែល​សមត្ថកិច្ច​បាន​ចុះ​មកដល់ បាន​ហៅ​រថយន្ត​សាមុយ​មក​ដឹក​យ​​កមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​មេមត់ តែ​មិន​អ​ណោ​ច​អធម៌​ណាស់​បុរស​ទាំង​២​នាក់​បាន​ស្លាប់​​បន្តបន្ទាប់​គ្នា​។ ជាមួយ​នោះ​ក៏បាន​ទាក់ទង​ទៅ​សាច់ញាតិ​ឲ្យ​មក​ទទួលយក​សព ទៅធ្វើ​បុណ្យ​តាម​ប្រ​ពៃ​ណី​ផងដែរ ។​

លោក ថា​ញ់ សុខ​វ៉ាត អធិការរង​នគរបាល​ស្រុក​មេមត់ ទទួល​ផែន​សណ្តាប់ធ្នាប​បញ្ជាក់ថា អ្នកបើកបរ​​ម៉ូតូ​ខាងលើ​នោះបាន​ស្តី​កូនក្រមុំ​គេ​ម្នាក់​នៅ​ស្រុក​មេមត់ ហើយក៏​ជិត​ដល់​ពេលវេលា​ដែល​នឹងត្រូវ​ចូល​​រោងការ​ផងដែរ ។ ក្រោយពី​បានដឹង​គូរ​ដណ្តឹង​ស្លាប់​ស្ត្រី​នោះបាន​មក​យំសោក​ស្តាយ​អាណិត​ហើយ​​ថែមទាំង​បាន​ពោល​ពាក្យ​ថា « បង​ស្លាប់​ទៅហើយ​បាន​អ្នកណា​រៀបការ​ជាមួយ​អូន​ទៅ​! » ។​

សូមបញ្ជាក់ថា ទីតាំង​ខាងលើនេះ នាពេល​កន្លងមក​ធ្លាប់​ត្រូវបាន​រថយន្ត​ធំ​០១​គ្រឿង​មក​បុក​ពីក្រោយ​បណ្តាល​ឲ្យ​ធុង​ការ៉េម​ជ្រុះ​ខូចខាត​និង​បែក​ទូរ​កញ្ចក់​ក្រឡាប់​រថយន្ត តែ​សំណាង​គ្រានោះ​អ្នកបើកបរ​គ្រាន់តែ​រងរបួស​ស្រាល​៕​