មែនទែន​ហើយ ! នារី​កំណាន់​អន្ទិត ស្រិល វណ្ណា ប្តឹង​ទារ​សំណង​៥​ម៉ឺន​ដុល្លារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 June, 2018 ក+ ក-

​ប៉ោយប៉ែត ៖ ព័ត៌មាន​ដែល​ធ្វើ​ឲ្យ​កក្រើក​ពេញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្នុង​សប្តាហ៍​នេះ គឺ​រឿង​អតីត​ព្រះចៅអធិការ​វត្តភ្នំ​បាត់​លើ ខេត្តបន្ទាយមានជ័យ ដែល​ប្រឡូកប្រឡាក់​លប​ទៅ​សឹង​នៅផ្ទះ​ស្ត្រី​កំណាន់​ម្នាក់ ហើយ​ត្រូវបាន​ស្ត្រី​រូបនោះ​លាតត្រដាង​វីដេអូ​ឃ្លី​ប​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​អះអាងថា សង្ឃ​អង្គ​នេះ បាន​ចាប់រំលោភ​សេពសន្ថវៈ​នៅលើផ្ទះ​របស់ខ្លួន​រហូត​បានសម្រេច ហើយ​សន្យាថា នឹង​លាក​ចាក​សិក្ខាបទ​ដើម្បី​ចូល​ស្តីដណ្តឹង​យក​នាង​ធ្វើជា​ភរិយា​ស្របច្បាប់ តែ​ផ្ទុយទៅវិញ សង្ឃ​អង្គ​នេះ​បាន​ដោះដៃ​ក្បត់ពាក្យសន្យា ទើប​នាង​សម្រេចចិត្ត​ដាក់ពាក្យ​ប្តឹង​នាពេលនេះ​។
​ខាងក្រោម​នេះ ជា​របាយការណ៍​ដែល​សមត្ថកិច្ច​បានទទួល​ពាក្យបណ្តឹង​ពី​នាង កាយ លី​តា ៖
​                                 ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​ខេត្តបន្ទាយមានជ័យ​
   ​សូម​គោរព ឯ​.​ឧ !
​ការិយាល័យ​កណ្តាល​នគ​របាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​អង្គា​រ៍​៧​រោជ​ខែជេស្ឋ សំ​រិ​ទ្ធិ​ស័ក ពស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៦​ខែមិថុនា​ឆ្នាំ​២០១៨ ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​បានទទួល​បណ្តឹង​ពី​ឈ្មោះ កាយ លី​តា ភេទ​ស្រី​អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែល​បាន​ប្តឹង​រាយការណ៍ ថា នៅ​ថ្ងៃទី​១៧.៥.២០១៨ វេលា​ម៉ោង​ប្រហែល​០២​យប់ មានឈ្មោះ ស្រិល វណ្ណា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​ចៅអធិការ​វត្តភ្នំ​បាក់​លើ ក្នុង​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ​បានមក​សុំ​សឹង (​សុំ​ដេក​) នៅផ្ទះ​របស់ខ្លួន​ចំនួន​២​យប់ លុះដល់​ថ្ងៃទី​១៨,៥,២០១៨ វេលា​ម៉ោង​ប្រហែល​២១,០០​នាទី​យប់ ខ្លួន​បាន​យក​ភេសជ្ជៈ​ទៅ​ប្រគេន​លោក​(​លោកសង្ឃ ស្រិល វណ្ណា​) ហើយ​ត្រូវបាន​ព្រះសង្ឃ​អង្គ​នេះ​ចាប់បង្ខំ​រួមភេទ​ជាមួយ​ខ្លួន​រហូត​បានសម្រេច​ដោយ​សន្យាថា ខែ​១១ ឆ្នាំ​២០១៨ និង​លាចាក​សិក្ខាបទ ចូល​ស្តីដណ្តឹង​នាង​យក​ធ្វើជា​ប្រពន្ធ លុះ​ពេល​បាន​ខ្លួនប្រាណ​ហើយ ឈ្មោះ ស្រិល វណ្ណា បាន​បិទ​ទូរស័ព្ទ មិន​ព្រម​ចូលមក​ដោះស្រាយ​ជាមួយ​ខ្លួន ទើប​ខ្លួន​បង្ហោះ​ឃ្លិប​វីដេអូ ដែល​លោកសង្ឃ ស្រិល វណ្ណា បាន​ប្រលែង​ជាមួយ​ខ្លួន និង​ឆាន់​ពោត​ស្ងោ​នោះ អោយ​សាធារណជន និង​លោកសង្ឃ ស្រិល វណ្ណា បានឃើញ និង​សុំអោយ​សមត្ថ​កិ​ច​ជួយ​រក​យុ​ត្តិ​ធ​ម៏​ជូន​ខ្លួន និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០.០០០​ដុល្លារ​(​ប្រាំ​មឺ​ន​ដុល្លា​)​។ ករណីនេះ ជំនាញ​កំពុង​ស្នើសុំ​ទៅ​អយ្យការ​ដើម្បី​បើក​ការ​ស៊ើប​អ​ង្គេ​ត​បឋម ។​

អាស្រ័យ​ដូច​បន​គោរព​ជូន​ខាងលើ សូម ឯ​.​ឧ​. មេត្តា​ជ្រាប​ដ៍​ខ្ពង់ខ្ពស់ ៕
​ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ ឧ​.​ត្រី សិទ្ធិ ឡោះ​