ភ្នំពេញ៖ ខ្យល់បក់ខ្លាំងបណ្តាយអោយរលំដើមឈើនិងបង្គោលភ្លើងសង្កត់រថយន្ត២គ្រឿងបណ្តាលអោយរងកាខូចខាតហេតុនេះកើតឡើងកាលពីវេលាម៉ោង១និង១០នាទីថ្ងៃទី៧ខែមិថុនាឆ្នាំ២០១៨ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ខចំកាមន រាជធានីភ្នំពេញ។
ម្ចាស់រថយន្តដែលមានឈ្មោះ ធី អាយុ២៨ឆ្នាំបានអោយដឹងថា គាត់បានចតរថយន្តរបស់គាត់ទាំង២គ្រឿងនេះ នៅខាងមុខផ្ទះរបស់គាត់តាំងពីព្រឹកមកហើយ មកដល់ម៉ោងកើតហេតុដោយគាត់បានរៀបចំខ្លួនបំរុងចេញទៅខាងក្រៅស្រាប់តែពេលនោះក៏មានខ្យល់បោកបក់យ៉ាងខ្លាំង ហើយក៏មានដើមឈើនៅក្បែរនោះ បានរលំក៏បានទាញខ្សែភ្លើងរបស់អគ្គីសនីដែលរត់កាត់ក៏ទាញបណ្តាលអោយបាក់បង្គោលភ្លើងមកសង្កត់ចំពីលើរថយន្តរបស់គាត់ម៉ាក(សាយអន)ហើយក៏បានទៅប៉ះជាមួយរថយន្តគាត់មួយគ្រឿងទៀតម៉ាកតូយ៉ូតាហាយប្រ៊ីតបណ្តាលអោយបាក់កញ្ចក់ខាងធ្វេង និងទ្វារបន្តិបន្ទួច។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា ករណីភ្លៀងមួយមេមុននេះ បណ្តាលឲ្យដួលដើមត្របែកព្រៃ ចំនួន២ដើម ចំណែកបង្គោលភ្លើង បានបាក់១ដើម និងបានសង្កត់លើរថយន្ត ចំនួន៤គ្រឿង តែ៣គ្រឿងទៀត រងការប៉ះពាល់តិចតួច ក៏គេបើចេញអស់ទៅ ដោយឡែកនៅតែរថយន្តមួយគ្រឿង ត្រូវបង្គោលភ្លើងបាក់សង្កត់ជាប់ រងការខូចខាតយ៉ាងដំណំផងដែរ។
ក្រោយពីកើយហេតុរួចសមត្ថកិច្ចមូលដ្ឋានបានមកដល់និងធ្វើកាត្រួតពិនិត្យហើយបានទំនាក់ទំនងជាមួយនិងមន្ត្រីអគ្គីសនីអោយមកពិនិត្យនិងធ្វើកាស្ទួចបង្គោលភ្លើងនិងកាត់ដើមឈើយករថយន្តចេញ។
ចំណែករថយន្តដែលរងកាខូចខាតមិនទាន់ដឹងថា មានដំណោះស្រាយយ៉ាងណានោះទេ។
គួបញ្ជាក់ផងដែរក្នុងករណីបាក់បង្គោលភ្លើងអគ្គីសនីកម្ពុជានេះ ដោយសារតែសសរបង្គោលមានទំហំតូចៗមើលទៅហាក់បីដូចជាងាយនឹងបាក់ខ្លាំងណាស់៕