ភ្នំពេញ ៖ រយៈពេល៥ខែ ឆ្នាំ២០១៨ មកនេះ កម្ពុជាបាននាំអង្ករចេញ បានជាង២៤ ម៉ឺនតោន តែទិន្នន័យនេះធ្លាក់ចុះជិត៧ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧។
គិតចាប់តាំងពីខែមករា ដល់ខែឧសភា ឆ្នាំ២០១៨ កម្ពុជាបាននាំចេញអង្ករទៅកាន់ទី ផ្សារអន្តរជាតិចំនួន ចំនួន ២៤ម៉ឺន២១៩តោន ។ ចំនួននេះមានការធ្លាក់ចុះប្រមាណ៦,៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧ ដែលមានបរិមាណនាំចេញ ២៥ម៉ឺន៧ពាន់៦៣៧តោន។នេះបើយោងតាមរបាយការណ៍របស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញ បែបបទនាំចេញអង្ករ។ ក្នុងចំណោមបរិមាណអង្ករនាំចេញ រយៈពែល៥ខែ ឆ្នាំ២០១៨ គឺបាននាំ ចេញទៅកាន់សហភាពអឺរ៉ុបចំនួន ១២ម៉ឺន២៣៤តោន! តំបន់អាស៊ានចំនួន ២ម៉ឺន៤ពាន់៤១១តោន និងតំបន់ផ្សេងទៀតចំនួន៩ម៉ឺន៥ពាន់៥៧៤តោន។ ក្នុងចំណោម ៥៤ប្រទេស ដែលនាំចូល អង្ករពីកម្ពុជា ក្នុងរយៈពេល៥ខែឆ្នាំនេះ ប្រទេសចិន នៅតែជាប្រទេសនាំអង្ករចូលច្រើនជាងគេពីកម្ពុជា មានចំនួនជាង៦ម៉ឺន១ពាន់៥រយតោន! បន្ទាប់មកគឺ ប្រទេសបារាំង នាំចូលចំនួនជាង ៣ម៉ឺន ៣ពាន់តោន និងប្រទេសម៉ាឡេស៊ី នាំចូល ចំនួនជាង ១ម៉ឺន៧ពាន់តោន។
គួរកត់សំគាល់ក្នុងរបាយការណ៌នេះដែថា ក្នុងរយៈពេល៥ខែឆ្នាំ២០១៨ ការនាំអង្ករកម្ពុជា ចេញទៅកាន់ទីផ្សារអន្តរជាតិ បានធ្លាក់ចុះរយៈពេល៤ខែជាប់គ្នា គឺចាប់តាំងពីខែកុម្ភៈដល់ខែឧសភា។
ដោយឡែក មានតែការនាំចេញអង្ករកាលពីខែមករាប៉ុណ្ណោះ ដែលបានកើនឡើងជាង ២៨ភាគរយ មានចំនួនជាង៦ម៉ឹន២ពាន់៦រយតោន។ សូមបញ្ជាក់ថា អង្ករដែលកម្ពុជានាំ ចេញ មានចំនួន៩ប្រភេទ រួមមាន ៖ អង្ករនាងម្លិស! អង្ករ សូម៉ាលី! អង្ករផ្ការំដួល និងផ្កាម្លិស! អង្ករសរីរាង្គ! អង្ករភ្លឺ! អង្ករប្រណិតគ្រាប់វែង! អង្ករចំហុយគ្រាប់វែង! អង្ករចម្រុះ! និងអង្ករចម្រុះគ្រាប់វែង៕