វិស័យ​ឯកជន​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​កនៅ​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 June, 2018 ក+ ក-

​ភ្នំពេញ ៖ ស្របពេល​ពលរដ្ឋ​កម្ពុជា មានការ​យល់ដឹង​ពី​ការប្រើប្រាស់ ថង់​បា្ល​ស្ទិ​ក នៅមាន កម្រិត វិស័យ​ឯកជន​ធ្វើ​អាជីវកម្ម ពាក់ព័ន្ធ​និង​ការ​វេច​ខ្ចប់ និង​ប្រើប្រាស់ រួមគ្នា​កាត់បន្ថយ ថង់​ប្លា​ស្ទិ​ក នៅ​កម្ពុជា​តាមរយៈ​បង្កើតជា​វេទិការ​បង្ហាញ​ពី​ទំនួល​ខុសត្រូវ​ចំពោះ​សង្គម​ផ្សេងៗ​។​

​ថ្លែង​ក្នុង​កម្មវិធី​រួមគ្នា​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​កនៅ​កម្ពុជា កាលពី​ថ្ងៃទី ៧​មិថុនា នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់ លោក Marc Rosales នាយក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន Pernod Ricard Cambodge មានប្រសាសន៍ថា ៖«​វិស័យ​ឯកជន​មាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​កាត់ បន្ថយ ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ការការពារ​បរិស្ថាន​នៅ​ជុំវិញខ្លួន​យើង ស្មើនឹង​ការ​ផ្តល់នូវ​ការយក ចិត្ត​ទុកដាក់​ដល់​អតិថិជន ។​គោលដៅ​របស់​យើង​អាច​សម្រេច​ទៅបាន អាស្រ័យ​លើ​ការចូលរួម ចំណែក យ៉ាងសកម្ម និង​សហការ​ពី​សហគមន៍​ដើម្បី​បង្កើតឱ្យមាន​កម្មវិធី​កាត់បន្ថយ នូវ​ការប៉ះពាល់ បរិស្ថាន ប្រកបដោយ​ប្រសិទ្ធភាព​។​ការកាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ពេលនេះ នឹង​បង្កើត​ឱ្យ មាននូវ​ស្ថេរភាព​សម្រាប់​ការរស់នៅ​ប្រកបដោយ​សុខមាលភាព​ដល់​អ្នកជំនាន់ក្រោយ​»​។​

​បើតាម​អ្នកគ្រប់គ្រង​ផ្សារ​តៃសេង​បានអោយដឹងថា ដើម្បីឱ្យ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ថយចុះ គឺ​ផ្សារ​ទំនើប​នៅ​កម្ពុជា​ដើរតួនាទី​សំខាន់​ក្នុងការ​កាត់បន្ថយ​។ ដើម្បី​កាត់បន្ថយ ត្រូវតែ​ចូលរួម​ទាំង អស់​គ្នា ទាំង​ផ្សារ​តូច និង​ធំ​ដោយ​ដាក់​ជា​កំហិត បើ​ភ្ញៀវ​ចង់បាន​ឬ​ប្រើប្រាស់​ថង់ ដើម្បី​វេច​ខ្ចប់ ទំនិញ អ្វីមួយ ត្រូវ​គិត​បង់លុយ​បន្ថែម ធ្វើ​ដូចនេះ​វា​អាចជួយ​កាត់បន្ថយ​បាន​ច្រើន​»​។​

​អ្នកស្រី Sarah Rhodes ស្ថាបនិក របស់ Plastic Free Cambodia មានប្រសាសន៍ថា​៖« នៅ​ប្រទេស​កម្ពុជា​ក្នុង​១​ឆ្នាំ​ពលរដ្ឋ​ម្នាក់​អាច​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ប្រហែល​២​ពាន់​ថង់ ហើយ​ចំនួន មាន​ពី​៦​ទៅ​១០​ដង​បើ​ប្រៀបធៀប​និង​ប្រទេស​ផ្សេងៗ​។ នៅ​កម្ពុជា មាន​ប្រហែល​៥០% នៃ​ថង់ ប្លា​ស្ទិ​ក ដែល​កំពុង​ប្រើប្រាស់​រាល់ថ្ងៃនេះ ជា​ប្រភេទ​ប្លា​ស្ទិ​ក​បែប​វេច​ខ្ចប់​ផលិតផល​។ ដូចនេះ​កម្ពុជា ត្រូវ​ដើរ​លើផ្លូវ​នេះ​វែងឆ្ងាយ ដើម្បី​កាត់បន្ថយ​ឬ​ប​ជ្ឈ​ប់​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​នេះ​»​។​

​សូមបញ្ជាក់ថា សមាគម​សហគ្រិន​ឯកជន ដែល​ដឹកនាំ​ដោយ​ក្រុមហ៊ុន Pernod Ricard Cambodia បានកំណត់​យក​ថ្ងៃទី​៧ ខែមិថុនា ដើម្បី​ជួយ​សង្គម​តាមរយៈ​ការបង្កើត​កម្មវិធី​ផ្សេងៗ ជា​ស្តែង ឆ្នាំនេះ សមាគម​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​កំណត់​យក​ខែកក្កដា​ខាងមុខនេះ ជា​ខែ​ដែល មិន ប្រើ ប្រាស់​ថង់​ប្លា​ស្ទីក​ពេញ​មួយខែ ដោយ​ផ្តោត​សំខាន់​ទៅលើ​ភោ​ជ្ជ​ដ្ឋា​ន និង​ហាង​កាហ្វេ រួមទាំង ការ​បំផុស​អោយ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ផលិតផល​ជំនួស​ឬ​ការប្រើប្រាស់​ថង់​ដែល​អាច​ប្រើ បាន ច្រើនដង​៕​