ភ្នំពេញ ៖ ក្រសួងព័ត៌មាននៅថ្ងៃសុក្រនេះ បានកោះហៅម្ចាស់ស្ថានីយ៍ទូរទស្សន៍ និងវិទ្យុទាំងអស់ មកពន្យល់ និងធ្វើការណែនាំពីគោលការណ៍ ក្នុងការលក់ម៉ោងផ្សាយដល់បណ្តា គណបក្សនយោ បាយ ទាំង២០នៅក្នុងអំឡុងពេលយុទ្ធនាការ ឃោសនារកសម្លេងឆ្នោត នឹងត្រូវចាប់ផ្តើម ដែលនឹង ត្រូវ ចាប់ផ្តើមនៅថ្ងៃទី ០៧ កក្កដា ខាងមុខ។
នៅក្នុងកិច្ចប្រជុំជាមួយមន្ទីរព័ត៌មានគ្រប់រាជធានីខេត្ត និងជាមួយបណ្តាស្ថានីយ៍ទូរទស្ស ន៍ និងវិទ្យុ នៅព្រឹកថ្ងៃសុក្រនេះលោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គ នាយកដ្ឋានសោតទស្សន៍ នៃ ក្រសួងព័ត៌មានបានណែនាំដល់ស្ថានីយ៍ទូរទស្សន៍ និងវិទ្យុទាំងអស់ត្រូវគោរព ការណែនាំរបស់ ក្រសួង និងគោរពគោលការណ៍របស់ គជបស្តីពីការជួលម៉ោងផ្សាយ ដល់បណ្តាបក្សនយោបាយ នៅក្នុងអំឡុងពេល យុទ្ធនាការឃោសនារកសម្លេងឆ្នោត។ ការឃោសនារកសម្លេងឆ្នោតនឹងត្រូវធ្វើ ឡើងនៅថ្ងៃទី០៧ ខែកក្កដាខាងមុខ ពោលគិតចាប់ពីថ្ងៃនេះទៅ នៅសល់ពេញ មួយខែទៀត។
សម្ភាសន៍ លោក ផុស សុវណ្ណ អគ្គនាយកនៃមួយអគ្គ នាយកដ្ឋានសោតទស្សន៍ នៃក្រសួងព័ត៌ មាន ឯ.ឧ សាន ពុទ្ធារី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធាននាយកដ្ឋានសោត ទស្សន៍បានណែនាំ ថា ស្ថានីយ៍វិទ្យុ ទូរទស្សន៍ត្រូវប្រកាសជាសាធារណៈអំពី ចំនួនម៉ោងដែលមានសម្រាប់លក់ រឺជួល ក្នុងរយៈពេលថ្ងៃ និងសម្រាប់សរយៈពេល២១ថ្ងៃ ក្នុងដំណាក់កាលឃោសនាបោះឆ្នោតនិងប្រកាស អំពីតម្លៃដែលក់ រឺ ជួលនោះ។ ស្ថានីយ៍វិទ្យុ ទូរទស្សន៍ត្រូវជូនដំណឹងពីការលក់ រឺជួលម៉ោងទៅគ្រប់ គណបក្សនយោបាយទាំងអស់ដែលបានចូលរួមក្នុងការបោះឆ្នោតក្នុងរយៈពេល យ៉ាងតិច បីថ្ងៃមុន ថ្ងៃចាប់ផ្តើមឃោសនាបោះឆ្នោតនិងត្រូវចម្លងសេចក្តីជូនដំណឹងទៅគជបចំនួនមួយច្បាប់។ ក្នុងនោះ ក៍ត្រូវផ្តល់ព័ត៌មានអំពីឈ្មោះគណបក្ស ដែលទិញរឺជួលម៉ោងផ្សាយទៅគជបផងដែរ។
បើតាម ប្រធាននាយកដ្ឋានសោតទស្សន៍ ចំពោះខ្លឹមសារនៃការផ្សព្វផ្សាយ គោលនយោ បាយ របស់ គណបក្សនយោបាយ ម្ចាស់ស្ថានីយ៍ និងវិទ្យុមិនមែនជាអ្នកទទួលខុសត្រូវនោះទេ ក្នុង ករណីគជបរក ឃើញថា ខ្លឹមសារនៃការឃោសនារំលោភលើបទបញ្ជា និងនីតិវិធីសម្រាប់ការ បោះ ឆ្នោតគជបមានសិទ្ធិកែតម្រូវ តែបើមិនកែតម្រូវគជបមានសិទ្ធិដកហូតរឺបញ្ឈប់មិនឲ្យវិទ្យុ រឺទូរទស្សន៍ នោះផ្សាយ ជាមួយនឹងការចាត់វិធានការតាមច្បាប់ ជាធរមាន៕