ចំណាយ​ផ្នែក​ការពារជាតិ​របស់​អង្គការ​ណា​តូ​នឹង​កើនឡើង​ក្នុងឆ្នាំនេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 June, 2018 ក+ ក-

Nato ៖ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អង្គការ​ណា​តូ បាន​ជួប​ពិ​ភក្សា ជុំវិញ​ផែនការ​ចុងក្រោយបង្អស់ ដើម្បី​ទប់ទល់​នឹង​ប្រទេស​រុស្ស៊ី ខណៈពេល​មានការ​ខកចិត្ត ចំពោះ​ការ​តម្លើង​ពន្ធ​លើ​ដែកថែប និង អាលុយមីញ៉ូម ដែល​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ អះអាង​លើ​មូលដ្ឋាន​សន្តិសុខ​ជាតិ​។​

​នៅ​កិច្ចប្រជុំ​លើកដំបូង នៅ​ការិយាល័យ​ថ្មី​របស់​អង្គការ​ណា​តូ លោក ជេន ស្តូ​ធេ​ន​បឺ​ក អគ្គ​លេ ខា​ធិ​ការ​អង្គការ បានបង្ហាញ​ពី​ការប៉ាន់ប្រមាណ​ពី​ការចំណាយ​ខ្ពស់ សម្រាប់​អង្គការ​ណា​តូ ក្នុង​ឆ្នាំ 2018 ទៅកាន់​រដ្ឋមន្ត្រី​ការពារជាតិ​។​

​លោក​ស្តូ​ធេ​ន​ប៊ឺ​ក បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា ការចំណាយ​របស់​រដ្ឋា​ភិ​បាល​អឺរ៉ុប តួរ​គី និង​កាណាដា ត្រូវបាន​គេ​រំពឹងថា នឹង​កើនឡើង 3.82 ភាគរយ នៅក្នុង​ឆ្នាំ 2018 ជាការ​កើនឡើង ៤​ឆ្នាំ​ជាប់​គ្នា និង​មានន័យថា​មាន​កើន​ឡើងជា​ទឹកប្រាក់​ចំនួន 87.3 ពាន់​លាន​ដុល្លារ ចាប់តាំងពី​ឆ្នាំ 2015 ។

​ប៉ុន្តែ​ប្រេសិត របស់លោក​ត្រាំ ប្រចាំ​អង្គការ​ណា​តូ បាន​ព្រមាន​មុន​កិច្ចប្រជុំ​ថា​បញ្ហា​ចំណាយ​នៅតែ​ជា​ចំណុច​ដ៏​សំខាន់ សម្រាប់​ប្រធានាធិបតី​។ គួរ​បញ្ជាក់ថា បន្ទាប់ពី​ការបញ្ចូល​របស់​ប្រទេស​រុស្ស៊ី នូវ​តំបន់​គ្រី​មៀ ក្នុង​ឆ្នាំ 2014 មេដឹកនាំ​អង្គការ​ណា​តូ​បាន​សន្យា​បង្កើន​ការចំណាយ​ផ្នែក​ការពារជាតិ ដល់ 2 ភាគរយ នៃ​ទិន្នផល​សេដ្ឋកិច្ច ត្រឹម​ឆ្នាំ 2024 ៕