ហ្វីលីពីន ៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្គោឌូទឺតេ បានបើកសម្ពោធស្ថានីយព្រលាន យន្តហោះ ថ្មី ក្នុងខេត្ត សេប៊ូ ភាគកណ្តាលប្រទេសហ្វីលីពីន។ លោកឌូទឺតេ និយាយថា ស្ថានីយ៏ព្រលានយន្តហោះ អន្តរជាតិម៉ាតាន សេប៊ូ ២ និងផ្តល់ឲ្យខេត្ត សេប៊ូ នូវការចែក រំលែកដ៏ប្រសើរ នៃទីផ្សារទេស ចរណ៏ប្រទេសហ្វីលីពីន។ លោកឌូទឺតេ និយាយថា ចំណតថ្មីនេះ ការរចនាក្បូក្បាច់ រៀបចំដោយវិចិត្រករក្នុងស្រុក ប៉ុន្តែស្នាដៃឯកនេះនឹងមិន ត្រឹមតែបន្ថែមលើតម្លៃនៃសាភ័ណភាពសំណង់នោះទេ តែថែមទាំងបង្ហាញដល់ពិភព លោកនូវអារម្មណ៍កក់ក្តៅនិងការស្វាគមន៏របស់យើងក៏ដូចជាបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប របស់យើង ចំណតថ្មីនេះក៏នឹងលើកកម្ពស់វិស័យទេសចរណ៍ជំរុញពាណិជ្ជកម្ម និងជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងតំបន់ Visayas ។
គម្រោងនេះនឹងក្លាយជាកាតាលីករ សម្រាប់ការអភិវឌ្ឍន៍ នៅក្នុងតំបន់ផងដែរ។ លោក ឌូទឺតេ និយាយថារដ្ឋបាលរបស់ លោក និងសាងសង់ព្រលានយន្តហោះ បន្ថែមទៀត និងគំរោងហេត្ថារចនាសម្ព័ន្ធផ្សេងៗ ឆ្លងកាត់ប្រជុំកោះ ជាផ្នែកមួយនៃ កម្មវិធីក៏សាងដ៏មានមហិច្ឆិតា។ នេះគឺតំណាងឲ្យ ការប្តេ ជ្ញាចិត្តរបស់យើង ក្នុងការលើកកម្ពស់ ភាពចល័ត និងទំនាក់ទំនង ដូច្នេះយើងអាចផ្តល់ ការដឹកជញ្ជូន ដែលអាចទុកចិត្តបាន សមរម្យ និងសុវត្ថិភាពសំរាប់ប្រជាជន និងការឆ្លង កាត់ ដ៏ប្រសើរ នៅតាមប្រជុំកោះ។ អ្នកនាំពាក្យប្រធានាធិបតីលោក Harry Roque បាន និយាយថាព្រលានយន្តហោះថ្មីនេះមានទំហំប្រមាណ 65,500 ម៉ែត្រការ៉េត្រូវបានរចនា ឡើងដើម្បីកាត់បន្ថយចរាចរណ៍ផ្លូវអាកាសនៅខេត្តសេប៊ូ។ ខេត្ត Cebu ដែនដីកោះគឺជា គោលដៅទេសចរណ៍កំពូលសម្រាប់អ្នកទេសចរក្នុងនិងក្រៅស្រុកដោយសារអាកាសធាតុដ៏ស្រស់ស្អាត ឆ្នេរដ៏ស្អាត ទឹកថ្លាគ្រីស្តាល់ រមណីយដ្ឋានប្រណីត ផ្សារទំនើប កាស៊ីណូ និងសួនច្បារ៕