ភ្នំពេញ ៖ យុវជនជាជាងដែកម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីត ខ្សែភ្លើង សម្រាប់ឆក់ត្រី តែបានរអិលជើងធ្លាក់ចូលប្រឡាយឆក់ខ្លួនឯងស្លាប់យ៉ាងអណោចអធម៌ ។
ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៤នឹង ១៥ នាទី ចំណុច ដីឡូដ៍គ្មានលេខ ផ្លូវលំក្នុងបុរីខាំខូស៊ីធី ក្រុមទី១ ភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ។
ជនរងគ្រោះឈ្មោះ ហៀង សំរ៉ុង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ ជាងផ្សារដែក ស្នាក់នៅក្នុង ការដ្ឋានសំណង់ ក្នុងបុរីខាំខូសុីធី មានស្រុកបារាយ៍ខេត្តកំពង់ធំ ។
សមត្ថកិច្ចឱ្យដឹងថាមុនពេលកើតហេតុជនររងគ្រោះនិងបក្ខពួក២នាក់បានលា ខ្សែភ្លើងពី កន្លែង ស្នាក់នៅទៅកន្លែងកើតហេតុ(ប្រហែល៣០ម៉ែត្រ) ដើម្បីឆក់ត្រី។ ពេលកំពុងដាក់ឆក់ត្រី ក៏រអិលជើងធ្លាក់ចូលក្នុងប្រឡាយ បណ្តាលអោយឆក់ខ្លួងឯងស្លាប់ ហើយ២នាក់ដែលនៅខាងលើ គោក ក៏បានរត់ទៅដកឌុយចេញហើយក៏មកលើកជនរងគ្រោះដឹកតាមម៉ូតូទៅមន្ទីរពេទ្យព្រះកុសុមៈ (មន្ទីរពេទ្យលោក សង្ឃ) ដើម្បីសង្គ្រោះបន្ទាន់ដែរ តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ ស្លាប់ បាត់ទៅហើយ ។
ចំពោះមុខជំនាញខណ្ឌប៉ុស្តិ៍បានសហការជាមួយការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ បាន ពិនត្យសាកសព បញ្ជាក់ថា ពិតបានឆក់ដោយចរន្តអគិ្គសនីស្លាប់ប្រាកដមែន រួចប្រគល់សព ទៅ អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមគន្លងប្រពៃណីនៅកំណើត ស្ថិតនៅស្រុកបារាយ៍ ខេត្ត កំពង់ធំ ៕