ភ្នំពេញ ៖ បុរសចំណាស់ជាអ្នកបើកបរម្នាក់រួមជាមួយបុរសម្នាក់ទៀត ដែលបានអះអាងថាខ្លួនជាអ្នកចម្រៀងម្នាក់ឈ្មោះមាស សារិទ្ធ ដែលជាកូនប្រុសរបស់តារាចម្រៀងមាស សារ៉ាន់បានផ្ទុះកំហឹងជេរប្រមាត្រនិងដៀលត្មេះអ្នកកាសែត បន្ទាប់ពីជិះរថយន្តម៉ាកឡិចស៊ិសមួយគ្រឿង ជ្រុលធ្លាក់ប្រឡាយទឹកទាំងព្រឹកហើយអ្នកកាសែតបានចុះទៅថតរូបនោះ។
គ្រោះថ្នាក់រថយន្តធ្លាក់ទឹកនេះបានកើតឡើង កាលពីវេលា ម៉ោងប្រមាណ៥និង១០នាទីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅតាមផ្លូវបេតុងខាងកើតវត្តពោធិ៍វ័ន ស្ថិតនៅក្នុងភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
រថយន្តម៉ាកEXUS GX-470 មួយគ្រឿងខាងលើនោះ ពណ៍កាកអំពៅ ពាក់ស្លាកលេខភ្នំពេញ2AJ-2902 បើកបរដោយបុរសចំណាស់ម្នាក់មិនស្គាល់អត្តសញ្ញាណ មានអាយុប្រហែលជាង៦០ឆ្នាំ។ដោយឡែកបុរសម្នាក់ទៀត ដែលបានអះអាងថា ខ្លួន តារាចម្រៀង មាស សារិទ្ធ ដែលជាកូនប្រុស តារាចម្រៀង មាស សារ៉ាន់ ដែលស្ថិតនៅកន្លែងកើតហេតុគេពុំដឹងច្បាស់ថាជាអ្នករួមដំណើរឬយ៉ាងណានោះទេ។អ្វិដែលធ្វើអោយមានការចាប់អារម្មណ៍ អ្នកចម្រៀងរូបនោះស្ថិតក្នុងសម្លៀកបំពាក់ខោជើងខ្លី អាវយឺតពណ៍ក្រហម ស្បែកជើងផ្ទាត់ពាក់មួកយោធា រួមជាមួយអ្នកបើកបរបែរជាជេរប្រមាត្រមកលើអ្នកយកព័ត៌មាន ដែលបានចុះទៅថតទៅវិញ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកឡិចស៊ិសខាងលើ បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមផ្លូវបេតុងវត្តពោធិ៍វ័ន ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនឡើងមកផ្លូវទំនប់កប់ស្រូវ ។នៅពេលមកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តនោះជ្រុលចង្កូតទៅស្តាំដៃធ្លាក់ប្រមាណទឹកតែម្តង។នៅក្នុងគ្រោះថ្នាក់នោះពុំបណ្តាលអោយមនុស្សរងរបួសឡើយ ។
ទាក់ទិនគ្រោះថ្នាក់នេះបើកតាមបុរសម្នាក់ ដែលអះអាងថាខ្លួន ជាអ្នកចម្រៀង បានអោយដឹងថា ការគ្រោះថ្នាក់ដោយសារតែគេចក្មេង ។
តាមព័ត៌មានអោយដឹងថាបន្ទប់ពីគ្រោះថ្នាក់ នៅវេលាម៉ោងប្រមាណជាង៦ព្រឹកអ្នកយកព័ត៌មានក៍បានចុះទៅថតរូបស្រាប់តែអ្នកបើកបរ រួមជាមួយបុរសម្នាក់ទៀតដែលបានប្រាប់ថា ខ្លួន ជាអ្នកចម្រៀងនិងធ្វើការនៅទូរទស្សន៍មួយ បានមកហាមថត និងជេរប្រមាថអ្នកយកព័ត៌មានទាំងសម្តីអសុរសព្រោះកំពុងតែមួលម៉ៅរថយន្តធ្លាក់ទឹកទឹកព្រឹកផង។នៅព្រឹកនោះដែរម្ចាស់ក៍បានហៅរថយន្តចុះទៅស្ទូចយកទៅជួសជុលដោយខ្លួនឯង៕