ភ្នំពេញ ៖ ជនសង្សយ័ម្នាក់ត្រូវបានអាវុធហត្ថខណ្ឌដង្កោសហការណ៏ជាមួយអាវុធហត្ថខណ្ឌមានជយ័ឃាត់ខ្លួនបានភ្លាមៗក្រោយពីបានធ្វើសកម្មភាពលួចម៉ូតូscoopyពណ៍ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1CV3752កាលពីវេលាម៉ោង៣និង០០នាទីរសៀលថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៨នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រភូមិព្រែកតាគង់១សង្កាត់ចាក់អង្រែលើខណ្ឌមានជយ័រាជធានីភ្នំពេញ។
បើយោងតាមសម្តីជនរងគ្រោះឈ្មោះមួនកបភេទបប្រុសអាយុ២៤ឆ្នាំមុខរបរនិស្សិតបានប្រាប់អោយដឹងថាមុនពេលកើតហេតុរូបគាត់បានចតម៉ូតូរបស់គាត់នៅមុខបន្ទប់ជួលនៅផ្លូវ៣៧១ភូមិមល័សង្លាត់ដង្កោខណ្ឌដង្កោហើយរូបគាត់បានចូលទៅហូបបាយក្នុងបន្ទប់ចេញមកវិញស្រាប់តែបាត់ម៉ូតូរបស់ខ្លួនទើបមានការផ្អើលឆោឡោហើយក៏បានរាយការណ៏ជូនសមត្ថកិច្ចទើបចាប់ជនសង្សយ័និងម៉ូតូជនរងគ្រោះបានភ្លាមៗ
អាវុធហត្ថបានអោយដឹងថាជនសង្សយ័ខាងលើមានឈ្មោះស៊ូពៅអាយុ៣២ឆ្នាំមុខរបរមិនពិតប្រាកដ។
បច្ចុប្បន្នជនសង្សយ័ខាងលើកំពុងធ្វើការសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោនិងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញដើម្បីកសាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធិ៕