ខេត្តព្រះសីហនុ ៖ រថយន្តដឹកកម្មករ១គ្រឿងបានដាច់ហ្វ្រាំងធ្លាក់ចូលសមុទ្រទាំងព្រឹកបណ្តាលឲ្យមនុស្សប្រមាណ២០នាក់រងរបួសធ្ងន់ស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីម៉ោងជិត៧ ព្រឹក ថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០១៨។
នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានប្រាប់អោយដឹងថាៈ នគរបាលប្រាប់ថា រថយន្តមួយគ្រឿង ដែលបើកបរដឹកកម្មករសំណង់ទៅធ្វើការនៅបុរីគុជអាស៊ីក្នុងព្រះសីហនុ បានក្រឡាប់ធ្លាក់ ចេញពីផ្លូវ ចូលទៅលើឆ្នេរខ្សាច់កន្ទុយនាគ ស្ថិតនៅសង្កាត់លេខ ៤ ក្រុង/ខេត្តព្រះសីហនុ បណ្តាលអោយកម្មករ និងអ្នកជិះក្នុងរថយន្តនេះជាង២០នាក់រងរបួសធ្ងន់.ស្រាល បច្ចុប្បន្នកំពុងស្ថិតនៅមន្ទីរពេទ្យដើម្បីព្យាបាលរបួស។
ហេតុការណ៍នេះបើតាមនគរបាលចរាចរណ៍អោយដឹងជាបឋមថា រថយន្តនេះទំនងជាបើកលឿនចំណុចផ្លូវកោង ហើយចុះចំណោត រួចហ្វ្រាំងមិនស៊ី ទើបយកចង្កូតមិនបានបណ្តាលអោយក្រឡាប់បែបនេះ និងថាសំណាងដែរ ដែលរថយន្តក្រឡាប់ធ្លាក់ទៅលើឆ្នេរខ្សាច់ ដែលអាចជួយកាត់បន្ថយការប៉ះទង្គិចដល់អ្នកជិះក្នុងរថយន្តធ្ងន់ធ្ងរ។
ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវពីអត្តសញ្ញាណជនរងគ្រោះនិងអ្នកបើកបរដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់៕
គ្រោះថ្នាក់ចរាចរណ៍នេះ យ៉ាងហោចក៏មានបុគ្គលិកកម្មករសំណង់ប្រមាណជាង២០នាក់បានរងរបួសធ្ងន់ស្រាល និងត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
សមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងនៅព្រឹកថ្ងៃទី១៩ មិថុនាឆ្នាំ២០១៨ នៅចំណុចឆ្នេរកន្ទុយនាគ ជាប់សណ្ឋាគារសុខា មានទីតាំងស្ថិតក្នុងភូមិ៤ សង្កាត់៤បណ្តាលមកពីរថយន្តដាច់ហ្វ្រាំង នៅពេលកំពុងបើកបរលើផ្លូវចុះចំណោទឆ្នេរកន្ទុយនាគ ដើម្បីទៅធ្វើការសំណង់នៅក្នុងបរិវេណសណ្ឋាគារសុខា។ ប៉ុន្តែសមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ពុំមានមនុស្សស្លាប់ទេ៕