រថយន្តតពីរត្រឿង​បើក​ជែង​កៀរ​គ្នា​ធ្លាក់​បឹង​តា​មោក ខណ្ឌ​ព្រែក​ព្នៅ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 June, 2018 ក+ ក-

​ភ្នំពេញ​៖ រថយន្តស្ទូច​ដឹក​ដុំ​ក្រដាស​មួយគ្រឿង​បើក​ជែង​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​នីសា​ន់​ដឹក​ដី​ពេញទំហឹង​បណ្តា​យ​ក្រឡាប់​ផ្ងារជើង​ចាក់ដី​ចោល​ហើយ​រថយន្តស្ទូច​ជ្រុល​ច​ង្កូ​ច​ធ្លាក់​បឹង​តា​មោក​សំណាងល្អ​មិន​បណ្តាល​ឲ្យ​អ្នកបើកបរ​ទាំងពីរ​នា​ក់រង​របួស​នោះឡើយ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៤៥​នាទី​ថ្ងៃត្រង់ ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​១៥១​ភូមិ​ទួល​សាគរ សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​រថយន្តស្ទូច​ម៉ាក​ហុ​ី​យ៉ាន​ដាយ​ពណ៌​ស​ពាក់​ស្លាក​លេខ​កំពត​3A 0043​មិន​ត្រូវបាន​ស្គាល់ឈ្មោះ​អ្នកបើក​នោះទេ​។​ចំណេ​ក​រថយន្ត​ដឹក​ដី​ម៉ាក​នីសា​ន់​ពណ៌​ខៀវ​អត់​ស្លាក​លេខ​បើក​ដោយ​ឈ្មោះ​សយ ចាន់​ដា​រា​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​ស្នាក់នៅ​ភូមិ​ព្រៃ​ពង្រ​សង្កាត់​ពញ្ញា​ពុន​ខណ្ឌ​ព្រែក​ព្នៅ​។​
តាម​សាក្សី​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​នីសា​ន់​ដឹក​ដី​បើក​ក្នុងទិសដៅ​ពី​លិចទៅ​កើត​តាមផ្លូវ​១៥១​។​ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្តស្ទូច​បើកបរ​បញ្ច្រាស់ទិស​គ្នា​ពី​កើ​តទៅ​លិច​បាន​ជែង​
​រថយន្ត​មួយគ្រឿង​ទៀត​មិន​ចាំ​ម៉ាក​ដែល​កំពុង​បើកបរ​ស្រប​ទិសដៅ​គ្នា​ជ្រុល​ទៅបុក​រថយន្ត​ដឹក​ដី​ពេញទំហឹង​បណ្តាលអោយ​ក្រឡាប់​ផ្ងារជើង​ចាក់ដី​ចោល​។​ចំណែក​​រថយន្តស្ទូច​ក៏​ជ្រុល​ទៅ​ឆ្វេង​ដៃ​ធ្លាក់ចូល​ទឹក​បឹង​តា​មោក​តែម្តង​។​
​តាម​នគរបាល​អោយដឹងថា​អ្នកបើកបរ​ពុំ​បណ្តាលអោយ​រងរបួស​ឡើយ​។​រថយន្ត​ទាំ​២​គ្រឿង​ខូចខាត​យ៉ាងដំណំ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ទៅដល់​កន្លែងកើតហេតុ​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំ​២​គ្រឿង​ទៅ​រក្សាទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ដើម្បី​ដោះស្រាយ​សង​ការខូចខាត​៕