ត្បូងឃ្មុំ ៖ នៅតំបន់ប្រវត្តិសាស្ត្រភូមិ កោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានប្រារព្ធខួប៤១ឆ្នាំ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ ១៩៧៧-ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ជាទិវាចងចាំ ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យ ពូជ សាសន៏ ប៉ុល ពត ដែលពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគររូប នីយកម្ម និង សំណង់ ព្រមទាំងមានការអញ្ជើញចូលរួម ពីឯកឧត្តមរដ្ឋលេខាធិការក្រសួងការពារជាតិ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងទឹក ជើងគោក និងជើងអាកាស និង កងរាជអាវុធហត្ថអគ្គ នាយកអគ្គនាយករង និងនាយទាហាន នៅក្នុងក្រសួងការពារជាតិអគ្គបញ្ជាការ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ ក្នុងខេត្តត្បូងឃ្មុំ និងប្រជាពលរដ្ឋ រស់នៅក្នុងភូមិកោះថ្ម បានចូលរួមយ៉ាងច្រើនកុះករ។
លោក លី ឡេ អភិបាល នៃគណៈអភិបាលខេត្ត ត្បូងឃ្មុំ បានបញ្ជាក់ថា ៖ បើទោះ បីជារយៈពេល៤១ឆ្នាំ បានកន្លងផុតទៅក៏ពិតមែន ប៉ុន្តែយើងទាំងអស់គ្នា នៅតែចងចាំជានិច្ច ហើយ ថែមទាំងដិតដាម ក្នុងក្រអៅ បេះដូងយើងជានិច្ច មិនអាចបំភ្លេចបានឡើយ នូវគំរូវីរភាពដោ៏ឧដុង្គឧត្តម និងគុណូបការៈ ដ៏ធំធេង មិនអាចកាត់ថ្លៃបាន របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានពុះពារ យ៉ាងអង់អាច ក្លាហាន ហានធ្វើពលិកម្ម គ្រប់បែបយ៉ាង ឆ្លងកាត់ឧបសគ្គ និងការលំបាកគ្រប់ បែបយ៉ាងឥតគណនា ចេញដំណើរដើម្បី ធ្វើការតស៊ូយ៉ាងស្វិតស្វាញ ឈានឆ្ពោះ ទៅរកការផ្តួលរលំ របប ប្រល័យពូជសាសន៏ ប៉ុល ពត ក្នុងបុព្វហេតុរំដោះជាតិ មាតុភូមិ និងប្រជាជនឲ្យរួចផុតពីការកាប់សម្លាប់ នៃរបបប្រល័យពូជ សាសន៏ ប៉ុលពត។
នៅក្នងពិធីនោះសម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៏ថា៖ សាលារៀន កោះថ្មនេះ គឺជាទីសក្ការៈ ដែលនាំផ្លូវមគ្គុទេសណ៏ ចេញទៅស្វែងរកការសង្គ្រោះជាតិ នាពេលកន្លងមកនិងបាននាំជាតិមាតុភូមិ របស់យើងបានរស់រានមានជីវិតឡើងវិញ ហើយមានការរីកចំរើន ដល់ សព្វថ្ងៃនេះ។ សម្តេចពិជ័យសេនា បានបន្តថា៖ យើងត្រូវតែធ្វើពិធីនេះ ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកអត្ថន័យ ដ៏មានសារៈសំខាន់នេះ ។ ក្នុងនាមប្រធានគណៈកម្មាការសាងសង់វិមានឈ្នះឈ្នះ សម្តេចបានបញ្ជាក់ថា៖ សម្តេច បានជ្រើសរើស
យកព្រឹត្តិការណ៍ ថ្ងៃទី២០ មិថុនា ឆ្នាំ១៩៧៧ ទាំងស្រុង ឆ្លាក់រូបចម្លាក់នៅលើវិមានឈ្នះឈ្នះ សំរាប់ទុកឲ្យ មនុស្ស ជំនាន់ក្រោយសិក្សារៀនសូត្រជាបទពិសោធន៏ សំរាប់ថ្ងៃអនាគត។ សម្តេចពិជ័យសេនា ក៏បានថ្លែង អំណរគុណដល់ប្រជាពលរដ្ឋ នៅឃុំកោះថ្មរ ដែលបានគោរពនិង ផ្តល់ សេចក្តីស្រលាញ់ចំពោះសម្តេចតេជោ ហ៊ុន សែន ចាប់តាំងពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ ពិសេសថ្ងៃទី២០ មិថុនា ១៩៧៧ ក្នុងដំណើរឆ្ពោះទៅ ការផ្តួលរំលំរបបប្រល័យពូជសាសន៏ប៉ុលពត។
សម្តេច ពិជ័យសេនា បានសង្កត់ធ្ងន់ថា ចំណុចគួឲ្យកត់សំគាល់ ថ្ងៃ ទី២០ មិថុនា ឆ្នាំ ១៩៧៧ សម្តេច តេជោ ហ៊ុន សែន គ្រាន់តែជានាយទហានមួយរូប ទទួលការបញ្ជាពីថ្នាក់លើ ប៉ុន្តែចាប់ ពីថ្ងៃ ទី២០ ខែមិថុនា ឆ្នាំ១៩៧៧ រហូតមកដល់បច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន បានក្លាយជាមេដឹកនាំ ដ៏ឈ្លៀសវ័យ ប្រកបដោយគតិបណ្ឌិត ។ ក្នុងឱកាសនោះ បន្ទាប់ពីសម្តេចពិជ័យសេនា ទៀ បាញ់ បានចែកអំណោយ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ជូនដល់ បងប្អូនប្រ ជាពលរដ្ឋក្នុងភូមិ កោះថ្ម ឃុំទន្លូងរួចមក សម្តេចពិជ័យសេនាក៏បានបន្តដំណើរ ទៅចំណុច អិច ១៦ ព្រំដែនកម្ពុជា វៀតណាម ដើម្បីប្រារព្ធពិធី នៅទីនោះបន្តទៀត។
សូមបញ្ជាក់ថា ទីតាំងចំណុច អិច ១៦ដើមត្រយឹង ជាទីតាំងប្រវត្តិ សាស្ត្រចំណុចទី២ នៃ ទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបបរល័យពូជសាសន៏ ប៉ុលពតុ។ កាលពី៤១ ឆ្នាំមុន នៅទីនោះ សម្តេចហ៊ុន សែន និងកម្មាភិបាល ដ៏ទុកចិត្ត ៤នាក់ទៀត រួមមាន នុចថន វ៉ាប៉ោអៀង ញឹកហួន ស៊ូគឹមស្រៀងហៅសាញ់ បានធ្វើដំណើរចេញពីទីតាំងកោះថ្ម ដែលជាអតីតបញ្ជាការដ្ឋាន វរៈសេនា ធំ២១ នៅវេលាម៉ោង២១យប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ មកដល់ ចំណុចអិច១៦ ដើមទ្រយឹង ព្រំដែន កម្ពុជាវៀតណាម ដើម្បីឆ្លងចូលទៅកាន់ទឹកដីវៀតណាម ក្នុងស្រុក ឡុកនិញ ខេត្តសុងប៊ែ។
ក្នុងឱកាសប្រាព្វ ខួបលើកទិ៤១ឆ្នាំ នៅចំនុចអិច១៦ នាឱកាសនោះដែរ សម្តេច ពិជ័យសេនា រួមទាំងប្រតិភូអមដំណើរ ទាំងអស់ បានស្តាប់នូវសំលេងជាប្រសាសន៏របស់សម្តេច តេជោ ហ៊ុន សែន ដែលសម្តេចបាន ថ្លែងក្នុង ឱកាសប្រារព្វខួប៤០ ឆ្នាំ កាលពីថ្ងៃទី២១ ខែមិថុនាឆ្នាំ២០១៧ នៅចំណុចដើម ទ្រយឹង ដែលនៅក្នុង ប្រសាសន៏សម្តេចតេជោ នាពេលនោះបានរំលឹកពីប្រវត្តិ នៃការធ្វើដំណើរឆ្លងកាត់ចំណុច អិច ១៦នេះ ដំណើរឆ្លងកាត់ព្រំដែន ទៅប្រទេសវៀតណាម ៕