ភ្នំពេញ ៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នេះ បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យស៊ីងហ័រ (Tsinghua) របស់ សាធារណរដ្ឋប្រជាមានិតចិន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមកលើវិស័យអប់រំ។
សូមជម្រាបថា សាកលវិទ្យាល័យស៊ីងហ៊ួ គឺសាកលវិទ្យាល័យដ៏ចំណាស់ និងធំមួយរបស់ ប្រទេសចិន ដែលមានអាយុកាលជាង ១០០ឆ្នាំហើយ។ សាកលវិទ្យាល័យនេះ ធ្លាប់បានបង្រៀន ប្រធានាធិបតីចិនជាច្រើននាក់ ក្នុងនោះក៏មានលោក ជីន ស៊ីពីង ដែលជាប្រធានាធិបតីចិន សព្វថ្ងៃ នេះ ផងដែរ។
នៅក្នុងកិច្ចជំនួបពិភាក្សាភ្វេភាគីរវាងសាកលវិទ្យាល័យទាំងពីរ បន្ទាប់ពីការចុះអនុស្សារណៈ យោគយល់គ្នាត្រូវបានបញ្ចប់ ឯកឧត្តម ជេត ជាលី នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានស្នើ សុំ ឱ្យភាគីចិន ជួយខាងផ្នែកវិទ្យាសាស្ត្រ និងវិស្វកម្ម, ជួយបណ្តុះបណ្តាលសាស្ត្រាចារ្យ របស់សាកល វិទ្យាល័យភូមិន្ទមួយចំនួនឱ្យដល់កម្រិតបណ្ឌិត និងជួយលើផ្នែករដ្ឋបាលសាធារណៈ។
លោកសាកលវិទ្យាធិការ បានបន្ថែមថា សាកលវិទ្យាល័យ ស៊ីងហ័របានផ្តល់អាហារូប ករណ៍ ដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង១៥០នាក់រួចមកហើយ មិនតែប៉ុណ្ណោះ មានមន្ត្រីរបស់កម្ពុជាជាច្រើននាក់ទៀត ក៏ធ្លាប់បានទទួលអាហាររូបករណ៍ ពីសាកលវិទ្យាល័យ នោះផងដែរ។
……………………………..(……ដាក់សម្ភាសន៍…..ឯ.ឧ ជេត ជាលី…….ចាប់ពី…..ស៊ីងហ័រ មានមន្ត្រីជាន់ខ្ពស់ច្រើនណាស់……..រហូតដល់….បុគ្គលមួយៗក៏ចំណេញច្រើន)………………….
ជាមួយគ្នានេះ លោកជំទាវ ចិន សូ (Chen Xu)ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យា ល័យ ស៊ីងហ័រដែលជាសាកលវិទ្យាល័យលំដាប់លើពិភពលោកផងនោះ បានសន្យាថា នឹងរៀបចំ កម្មវិធីសិក្សាជួយបណ្តុះបណ្តាលសាស្ត្រាចារ្យរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ តាមសំណើ របស់ ឯ.ឧ ជេត ជាលី។
លោកជំទាវចិន សូបញ្ជាក់ថា ទោះជាយ៉ាងណា ក្រុមប្រឹក្សាភិបាលរបស់សាកល វិទ្យាល័យ Tsinghua កំពុងពិនិត្យសំណើពីរទៀត ហើយក្រុមការងារ សុំធ្វើការពិនិត្យជាមុនសិនថា តើសំណើ មួយណាដែលត្រូវសម្រេចបន្ទាន់ហើយសំណើណានឹងត្រូវពិនិត្យលទ្ធភាពជាមួយថ្នាក់ដឹកនាំមុន នឹង សម្រេចជូន។
សូមបញ្ជាក់ថា ការចុះអនុស្សារណៈនៃការយោគយល់ជាមួយសាកលវិទ្យាល័យ Tsinghua ជាឱកាសដែលក៏កម្រេមួយ ដែលខាងភាគីចិន បង្កើតកិច្ចសហប្រតិបត្តិជាមួយ សាកលវិទ្យាល័យ នេះ ក្នុងការជួយកម្ពុជាឲ្យកាន់តែមាន ភាពរឹងមាំ និងចំណេះដឹងថ្មីៗ ពីប្រទេសចិន៕