ខេត្តបាត់ដំបងះ កំលាំងក្រុម បង្ការបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដឹកនាំដោយលោក ប៉ង់ចាន់ សុយុទ្ធធារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះប្រតិបត្តិការឆ្មក់បង្ក្រាបទីតាំងលួចលាក់លេងល្បែងសុីសងភ្នាល់ចាក់បាល់តាមអីុនធឺណែតចំនួនពីរកន្លែងឃាត់ខ្លួនមនុស្ស១៩នាក់។
សមត្ថកិច្ចបានអោយដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើបានធ្វើឡើងនៅវេលាម៉ោង១៧-៤០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចទីតាំងយីហោ Gold Cafe Net និងចំណុចទីតាំងMaster Netស្ថិតនៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុង និងខេត្តបាត់ដំបង។
នៅក្នុងកិច្ចប្រតិបត្តិការជាក់ស្តែងសមត្ថកិច្ចជំនាញឃាត់ខ្លួនមនុស្ស ប្រុសស្រី ចំនួន១៩នាក់ក្នុងនេះបុគ្គលិកចំនួន៣នាក់ រួមនិងដកហូតវត្ថុតាង
-LCDកុំព្យូទ័រ ចំនួន២៩គ្រឿង
-ម៉ាស៊ីនកុំព្យូទ័រចំនួន២៣គ្រឿង
-ឃីបត ចំនួន២៣គ្រឿង
-ម៉ៅ ចំនួន២៦គ្រឿង
-ទូរទស្សន៍ ចំនួន៥គ្រឿង
-ហាត់ឌីសកាំមេរ៉ាចំនួន២គ្រឿង
-ម៉ាស៊ីនព្រីនធំ ម៉ាក កាណុន ចំនួន ០១គ្រឿង
-ម៉ាស៊ីមព្រីនបុងបាល់ ចំនួន១គ្រឿង
-ម៉ាស៊ីនគិតលេខចំនួន ២គ្រឿង រួមនិងសម្ភារប្រើប្រាស់មួយចំនួនទៀត។
ជនសង្ស័យពាក់ព័ន្ធនិងប្រព្រឹត្តល្បែងសុីសងតាមអុីនធឺណែតខាងលើក្រោយពីឃាត់ខ្លួនយកមកសាកសួរនៅការិយាល័យជំនាញក្នុងនោះសិស្សសាលាចំនួន១៤នាក់ត្រូវបានអប់រំអោយវិលត្រឡប់ទៅផ្ទះវិញ ដោយលែកបុគ្គលិកនិងម្ចាស់ទីតាំង សមត្ថកិច្ចជំនាញកំពុងកសាងសំណុំបញ្ជូនទៅតុលាកាដើម្បីចាត់ការបន្តតាមនីតិវិធី៕