មណ្ឌលគិរី ៖ ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ លោក Oh Nak Young ឯកអគ្គរដ្ឋទូតកូរ៉េ ខាងត្បូង ប្រចាំព្រះរាជាណាកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារលើវិស័យ ទេសចរណ៍ កសិកម្ម រ៉ែ ធនធានទឹក និងបរិស្ថាន ជាមួយ ឯកឧត្ដម ប៉េង សម្បិត្ត អភិបាលរងខេត្តមណ្ឌលគិរី ដោយមានការ ចូលរួមពីប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនផងដែរ។ កម្មវិធីនេះ បានរៀបចំ នៅអគារប្រជុំរបស់សាលា ខេត្តមណ្ឌលគិរី ។
ឯកឧត្ដម ប៉េង សម្បិត្ត អភិបាលរងខេត្ត បានជម្រាបជូន ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង អំពីទីតាំង ភូមិសាស្ត្រ និង សក្កានុពលរបស់ខេត្តមណ្ឌលគិរី ដើម្បីមានភាពងាយស្រួលដល់ ការមកបណ្តាក់ទុន វិនិយោគរបស់ ក្រុមហ៊ុន សហគ្រាសកូរ៉េ ដែលផ្តោតសំខាន់ទៅលើទីផ្សារ ក្នុងការបង្វែទិសដៅ ពី ផលិតកម្ម ដែលរដ្ឋាភិបាលកូរ៉េកំពុងតែត្រួតពិនិត្យវិធីសាស្ត្រផ្សេងៗ ដូចជាការចេញដំណាំ កសិផល របស់កម្ពុជា ទៅប្រទេសកូរ៉េ និង ដើម្បីជួយគាំទ្រការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងការកែលំអរ អតុល្យភាពរវាងប្រទេសទាំងពីរ ។ ឯកឧត្តម បានស្នើដល់ ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពូជា បន្តជម្រុញ អ្នក វិនិយោគនៃប្រទេសកូរ៉េចូលមកបណ្តាក់ទុនវិនិយោគក្នុងខេត្តមណ្ឌលគិរី អោយបានកាន់ច្រើន បន្ថែមទៀត ដើម្បីបង្កើឱកាសការងារទទួលបានប្រាក់កំរ៉ៃ ធានាកាន់បន្ថយភាពក្រីក្រជូនពលរដ្ឋ កម្ពុជា ។
ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជាលោក Oh Nak Young បានមានប្រសាសន៍ថាកិច្ចសហប្រតិបតិ្ត រវាង រដ្ឋាភិបាលនៃប្រទេសទាំងពីរ កំពុងមានការកើនឡើងលើគ្រប់វិស័យ ដោយឡែកខេត្តមណ្ឌលគិរី ជាខេត្តដាច់ស្រយ៉ាល ឆ្ងាយពីរាជធានីភ្នំពេញពិបាកក្នុងការនាំកសិផលចេញទៅក្រៅស្រុក រដ្ឋាភិបាល កូរ៉េ បានបង្កើតក្រុមការងារ ដើម្បីមកសិក្សាស្វែងយល់ទៅវិស័យសំខានៗមួយចំនួនដូចជា កសិកម្ម ទេសចរណ៍ រ៉ែ និងថាមពល ធនធានទឹក និងបរិស្ថាន ។ លោក Oh Nak Young ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា បានបញ្ញាក់ថា បច្ចុប្បន្ននេះ នៅខេត្តមណ្ឌលគិរី មានក្រុមហ៊ុនមួយចំនួនកំពុងធ្វើការ ពិសោធន៍ ដាំដំឡូងបារាំង ស្ត្រូបេរី កាហ្វេ អាបូខាដូ និង ធូរេនផងដែរ។ លោកបានសំណូមពរដល់ រដ្ឋបាលខេត្ត និង អ្នកពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងគាំទ្រក្រុមហ៊ុន ដែលមកបណ្តាក់ទុនវិនិយោគ ដើម្បីអោយក្រុមហ៊ុនទទួលបានជៅគជ័យ ៕