ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានស្នើឲ្យគ្រប់គ្រឹះស្ថាន ឧត្តមសិក្សា នានា នៅកម្ពុជាពិចារណាក្នុងការផ្តល់ឱកាសដល់សិស្ស និស្សិតក្រីក្រ ដែលគ្មានលទ្ធភាពអាច ធ្វើការ សិក្សាបាន ដោយទូទាត់ប្រាក់បង់ថ្លៃសាលានៅពេ លក្រោយជំនួសវិញ។
ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រជូនដល់និស្សិតថ្នាក់បរិញ្ញាបត្រ និងបរិញ្ញា បត្រជាន់ខ្ពស់ដែល បញ្ចប់ការសិក្សាដោយជោគជ័យពីសាកលវិទ្យាល័យភូមិន្ទភ្នំ ពេញប្រមាណជាង ៣ពាន់នាក់នៅ កោះ ពេជ្រ នាព្រឹកថ្ងៃសុក្រនេះ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី បានអំពាវនាវដល់សាកលវិទ្យា ល័យនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ធ្វើការសិក្សា និងពិចារណាលើការផ្តល់លទ្ធភាពផ្តល់ ឱកាសដល់សិស្ស និស្សិតក្រីក្រអាចចូលរៀន ដោយជំពាក់សិនរឺបង់តិចតួចសិន ដើម្បីជួយពួកគាត់ ឲ្យទទួលបានការអប់រំនៅកំរិតឧត្តមសិក្សា។
គួរកត់សំគាល់ដែរថា កាលពីម្សិលម៉ិញក្នុងឱកាសបិទសន្និបាតទេសចរអាស៊ាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៍បានអំពាវនាវដល់បណ្តាធនាគារ និងគ្រឹះស្ថានឧត្តមសិក្សានានា ផ្តល់ប្រាក់ កម្ចីសម្រាប់និស្សិតដែលមិនមានលទ្ធភាពគ្រប់គ្រាន់អាចមានឱកាសបន្ត ការសិក្សានៅថ្នាក់ឧត្តម។
សម្តេចតេជោ នាយករដ្ឋមន្ត្រីបានជម្រុញ និងលើកទឹកចិត្តនិស្សិតដែលបញ្ចប់ ការសិក្សាត្រូវបន្តការ ខិតខំបន្តរៀនចំណេះជំនាញបន្ថែម ដើម្បីធ្វើឲ្យខ្លួនក្លាយជា ធនធានមនុស្សដែលមាន សមត្ថភាពពិត ប្រាកដ។ សម្តេចតេជោបញ្ជាក់ថា គ្មាន ការចេះដឹងណាមួយដែលនៅទ្រឹងនៅមួយកន្លែងនោះទេ និស្សិតគួររៀនអ្វីដែលថ្មី តាមរយៈការសិក្សាទៅមុខទៀតផងដែរ៕