ចិន ៖ ប្រធានាធិបតីចិន លោក ហ្សី ជីនពីង បានជួបជាមួយ នាយកប្រតិបត្តិក្រុមហ៊ុន ជំនួញ ល្បីឈ្មោះជាច្រើន ដែលពួកគេបានមកទីក្រុងប៉េកាំងប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំតុមូលពិសេស នៃកិច្ចប្រជុំកំពូល ក្រុមប្រឹក្សា CEO សកល។
ដោយផ្តោតលើ ប្រធានបទ នៃកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការនិង ផលប្រយោជន៏ទៅវិញទៅមក លោកហ្សីជិនពីង និង នាយកប្រតិបត្តិក្រុមហ៊ុនទាំងអស់ បានផ្លាស់ប្តូរយោបល់ លើប្រ ធានបទជាច្រើន មានចាប់ពី គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ការបង្កើតថ្មី និងការផលិតដ៏ ឆ្លាតវៃចំពើការអភិវឌ្ឍន៏បៃតង និងអភិបាលកិច្ចសកល។
លោក ហ្សី និយាយថាដោយ សម្លឹងឆ្ពោះទៅអនាគត ប្រទេសចិនមានទំនុកចិត្តកាន់តែច្រើនក្នុងការកែទម្រង់ ការបើក ចំហរ ដែលអាចជាការ ផ្លាស់ប្តូរដ៏សំខាន់សំរាប់ការអភិវឌ្ឍន៏ប្រទេសចិន។ ចាប់តាំងពីឆ្នាំ ២០១៧ សេដ្ឋកិច្ចសកល បានមើលឃើញថា នឹងន និងមានការអភិវឌ្ឍន៏ដោយវិជ្ជមាន ប៉ុន្តែទោះយ៉ាងណា លោក ហ្សីជីនពីង និយាយថាកមណើនសេដ្ឋកិច្ចនៅតែយឺត ខណៈ មានការការពារនិយមលើវិស័យពាណិជ្ជកម្ម ភាពឯកកោនិយម និងប្រជានិយម បន្តកើន ឡើង និងភាពប្រឈមទៅនឹងសន្តិភាពពិភពលោក ក៏កំពុងតែកើនឡើងខ្លាំង ផងដែរ។
លោក ហ្សី និយាយថា នៅក្នុងស្ថានភាពថ្មី ការបើកចំហរ ត្រូវបន្ត ហើយគុណភាពនៃការ បើកចំហរក៏គួអនុវត្តន៏។ ជាមួយគ្នានេះដែរ ប្រជាជនគួតែអនុវត្តន៏កិច្ចសហប្រតិបត្តិការជួយគ្នានិងប្រឈមមុខនិងភាពប្រឈមរួមគ្នាខណៈកមបុងបន្តស្ថានភាពឈ្នះឈ្នះ។ លោក បានគូសបញ្ជាក់ថាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ មានសក្តានុពលធំធេង និងផ្តល់ ផលប្រយោជន៏ដល់ប្រជាជន ចាប់តាំងពីបើកអនុវត្តន៏រយៈពេល៥ឆ្នាំមកនេះ។
លោក ហ្សី បាននិយាយថា ប្រទេសចិន និងច្បាប់និងបទបញ្ជាតឹងរឹងបំផុត ដើម្បីការពារ អេកូបរិ ស្ថាន ដើម្បីបន្សល់ទុកនូវបរិស្ថានប្រកបដោយនិរន្តរភាព ដល់ អ្នកជំនាន់ក្រោយ។ សហគ្រឹនដែលបានចូលរួមក្នុងកិច្ចប្រជុំបាន កោតសសើរជាខ្លាំងចំពោះ កំណែទម្រង់ របស់ ប្រទេសចិន និងបានកោតសសើរចំពោះ ការចែករំលែករបស់ប្រទេសចិន ទៅក្នុង កំណើនសេដ្ឋកិច្ចពិភពលោក៕