អាមេរិក ៖ អ្នករាយការណ៍ព័ត៌មានពិសេសស្តីពីភាពក្រីក្រ និងសិទ្ធមនុស្ស បានឲ្យដឹងថា វិសម ភាពសង្គម កំពុង តែធ្ងន់ធ្ងរ នៅក្នុងសហរដ្ឋអាមេរិក ។
និយាយនៅក្រៅកិច្ចប្រជុំក្រុមប្រឹ ក្សាសិទ្ធមនុស្សអង្គការសហប្រជាជាតិ ក្នុងទីក្រុងសឺណែវ ប្រទេសស្វីស លោក ហ្វីលីព អាល់ស្តុន អ្នករាយការណ៏ព័ត៌មាន ពិសេស និយាយថា លោក បានបញ្ជូនរបាយការណ៏ ស្តីពីបញ្ហាសិទ្ធមនុស្សសហរដ្ឋអាមេ រិក ទៅកាន់ក្រុមប្រឹក្សា នៅថ្ងៃសុក្រនេះ។ លោក អាល់ស្តុន និយាយថាក្នុងឆ្នាំ២០១៦ ប្រជាជនអាមេរិក ៤០លាននាក់ រស់នៅក្នុងភាពក្រីក្រ ហើយ១៨លាននាក់ក្នុងចំណោមអ្នកទាំងនេះរស់នៅក្នុងភាពក្រីក្រខ្លាំង។
នេះមានន័យ ថា ចំនួនប្រជាជនក្រីក្រមានចំនួន ១ភាគ៨ នៃចំនួនប្រជាជនសរុបក្នុងសហរដ្ឋអាមេរិក។ លោក អាល់ស្តុន បានចាត់ទុកសហរដ្ឋអាមេរិក ជាសង្គម វិសមភ៌ាពខ្លាំងបំផុតនៅក្នុងប្រ ទេស អភិវឌ្ឍន៏ដោយនិយាយថា គោលនយោបាយរបស់សហរដ្ឋអាមេរិក ផ្តល់ផល ប្រយោជន៏ឲ្យ អ្នកមាន និងធ្វើឲ្យយ៉ាប់យឺនដល់អ្នកក្រ។ លោក អាស្តុននិយាយថាកំណែ ទម្រង់ពន្ធនិងសុខមាលភាពរបស់លោកត្រាំ និងនាំមកនូវផលលំបាកដល់ប្រជាជន ក្រីក្រ បំផុត២០ភាគរយ និងបង្កើនគម្លាតថែមទៀត រវាងអ្នកមាន និងអ្នកក្រ។
ជាមួយគ្នានេះដែរ លោកអាស្តុន បានសំដែងការសោកស្តាយ ជាខ្លាំង ដោយនិយាយយោងទៅរក ការដក ខ្លួនរបស់សហរដ្ឋអាមេរិក ចេញពី ក្រុមប្រឹក្សាសិទ្ធមនុស្សអង្គការសហប្រជាជាតិ។ លោកអាស្តុននិយាយថា ក្រុមប្រឹក្សានិងផ្តល់ឱកាសដល់បណ្តាប្រទេសទាំងឡាយ ក្នុង ការបញ្ចេញមតិរបស់ពួកគេ៕