ក្រសួង​ចាប់​ផាកពិន័យ​រថយន្ត​ផ្ទុក​លើស​ទម្ងន់​១៥​គ្រឿង​នៅ​ខេត្តបាត់ដំបង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 June, 2018 ក+ ក-

ខេត្តបាត់ដំបង ៖ ក្រុមមន្ត្រី​ស្ថានីយ៍​ជញ្ជីង​ចល័ត​ក្រសួង សហការ​ជាមួយ​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន ព្រមទាំង​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តបាត់ដំបង​បាន​បន្ត​ឆ្មក់​ឃាត់​ថ្លឹង​រថយន្ត​ដឹកទំនិញ​ធុន​ធំ​ប្រភេទ​យី​ឌុប​ចំនួន​៣០​គ្រឿង​ក្នុងនោះ​រកឃើញ​ផ្ទុក​លើស​ទម្ងន់​ចំនួន​១៥​គ្រឿង​។​

ក្នុង​យុទ្ធនាការ​ខាងលើ​នេះដែរ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​គីឡូម៉ែត្រ​២៦០+២០០ ស្ថិត​ក្នុងភូមិ​ព្រៃតូច ឃុំ​ព្រៃតូច ស្រុក​មោង​ឬ​ស្សី ដឹកនាំ​ដោយ ឯកឧត្ដម សេង ឈួន អនុរដ្ឋលេខាធិការ​និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​។​

យោងតាម​មន្ត្រី​អនុ​វត​នៅ​ទី​នោះបាន​ប្រាប់អោយដឹង​ថា​ក្នុង​យុទ្ធនាការ​រយះពេល​ពេញ​មួយថ្ងៃ​ម្សិលមិញ​នេះ កម្លាំង​មន្ត្រី​ជំនាញ​បាន​ឃាត់​ថ្លឹង​រថយន្ត​ធុន​ធំ​ប្រភេទ​យី​ឌុប​ចំនួន​៣០​គ្រឿង​ក្នុងនោះ​រកឃើញរ​ថយ​ន្ត​ផ្ទុក​លើស​ទម្ងន់​កម្រិត​កំណត់​ចំនួន​១៥​គ្រឿង​បានធ្វើ​ការផាកពិន័យ​នៅ​និង​កន្លែង​១៣​គ្រឿង ម្ចាស់​មិនទាន់​ចូលខ្លួន​បង់​ចំនួន​២​គ្រឿង​និង​អនុញ្ញាតអោយ​ត្រឡប់​ទៅវិញ​ចំនួន​១៥​គ្រឿង​ដោយ​មើលឃើញ​ល្មើស​ទម្ងន់​តិចតួច​។​

មន្ត្រី​ដដែល​បានបញ្ជាក់​អោយដឹងទៀតថា រថយន្ត​ផ្ទុក​លើស​ទម្ងន់​កម្រិត​កំណត់​ទាំង​១៥​គ្រឿង​ក្រោយពី​ថ្លឹង​រួច​បានឃើញ​លើស​ក្នុង​១​គ្រឿង​ចាប់ពី​១០​តោន​ទៅ​ជាង​៣០​តោន​ដោយ​ធ្វើការ​ផាកពិន័យ​អនុវត្ត​ទៅតាម​ច្បាប់​កំណត់​ក្នុង​១​តោន​ពិន័យ​ជា​ទឹកប្រាក់​៣០​ម៉ឺន​រៀល​និង​សាង​ទំលាក់​ទំនិញ​ចេញ​អោយ​នៅសល់​ត្រឹមត្រូវ​ទៅតាម​ប្រភេទ​រថយន្ត​ដែល​ច្បាប់​បានកំណត់​ផងដែរ​។​

ដោយ​លែ​ក​រថយន្ត​ល្មើស​ទម្ងន់​ចំនួន​៤​គ្រឿង​ផ្សេងទៀត​ម្ចាស់​ទុកចោល​មិន​សហការ​ជាមួយ​ក្រុម​កា​ងារ​ថ្នាក់ជាតិ​មន្ត្រី​ជំនាញ​បានប្រគល់​អោយទៅ​ខាង​សមត្ថកិច្ច​រក្សាទុក​ដើម្បីអោយ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ តែ​បើសិនជា​ម្ចាស់​មិន​ចូលខ្លួន​មក​ដោះស្រាយ​ទេ​និង​មាន​វិធានការ​ចាត់ការ​តាម​នីតិវិធី​។​
គួរ​បញ្ជាក់ដែរថា មន្ត្រី​ស្ថានីយ៍​ជញ្ជីង​ចល័ត​ចុះ​អនុវត្ត​ច្បាប់​ទៅលើ​រថយន្ត​ផ្ទុក​លើស​ទម្ងន់​កម្រិត​កំណត់​ធ្វើឡើង​ដើម្បី​រួមចំណែក​កាត់បន្ថយ​ការខូចខាត​ផ្លូវថ្នល់​ផង និង​រួមចំណែក​កាត់បន្ថយ​ការគ្រោះថ្នាក់​ចរាចរណ៍​ផង ដូច្នេះ​សូមអោយ​បងប្អូន​ដែលជា​ម្ចាស់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ទាំងអស់ ចូលរួម​គោរព​ច្បាប់​ទាំងអស់គ្នា​៕ សុ ផល​