មន្ត្រីកូរ៉េខាងជើង និង កូរ៉េខាងត្បូង បានជាច្រើនលើក ក្រោយមេដឹកនាំទាងពីរជួបគ្នាកាលពីខែមេសា ចំណែកការជួបគ្នារវាងលោក គីម ជុងអ៊ុន និង ប្រធានាធិបតី សហរដ្ឋអាមេរិក លោក គីម ជុងអ៊ុន បាននាំទៅរកភាពធូរស្រាលនៅលើឧបទ្វីបកូរ៉េ ។
នៅសប្ដាហ៍នេះ មន្ត្រីកាកបាទក្រហម កូរ៉េទាំងពីរ បានជួបគ្នានៅព្រំដែន ដើម្បីពិភាក្សាទៅលើកិច្ចការមនុស្សធម៌ ក្នុងនោះមានការសន្ទនាផ្ដោតទៅលើគំនិតផ្ដួចផ្ដើមអនុញ្ញាតឲ្យគ្រួសារកូរ៉េបែកបាក់សម័យសង្គ្រាមបានជួបគ្នា ។ ជំនួបរវាងមន្ត្រីកូរ៉េទាំងពីរមានរយៈពេល 45 នាទី មានការលើកឡើងផងដែរអំពីពលរដ្ឋ កូរ៉េខាងត្បូង ដែលត្រូវបានឃាត់ខ្លួនក្នុងប្រទេស កូរ៉េខាងជើង ។ កាលពីសប្ដាហ៍មុន មន្ត្រីជាន់ខ្ពស់យោធា កូរ៉េទាំងពីរ បានបញ្ចប់ជំនួបលើកដំបូង ចាប់តាំងពីមេដឹកនាំជួបគ្នាកាលពីខែ មេសា ដើម្បីបង្កើតទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ និង បង្កើតទំនាក់ទំនងដោយផ្ទាល់សម្រាប់មេដឹកនាំនៃប្រទេសទាំងពីរ ។
នេះគឺជាការជួបគ្នាលើកដំបូងក្នុងរយៈពេលជាង 10 ឆ្នាំ របស់ឧត្តមសេនីយោធា កូរ៉េខាងជើង និងឧត្តមសេនីយោធា កូរ៉េខាងត្បូង ដែលបានធ្វើឡើងក្នុងភូមិ ប៉ានមុនជុំ ផ្នែកខាងទឹកដី កូរ៉េខាងជើង ហើយការជួបគ្នារវាងមន្ត្រីយោធាជាន់ខ្ពស់ ធ្វើឡើងលើកចុងក្រោយក្នុងឆ្នាំ 2007 ។
ជំនួបលើកដំបូងនេះ ពិភាក្សាផ្ដោតទៅលើភាពតានតឹងផ្នែកយោធារវាងកូរ៉េទាំងពីរ និងកាលបរិច្ឆេទនៃការជួបគ្នារវាងរដ្ឋមន្ត្រីការពារជាតិ កូរ៉េខាងត្បូង និង រដ្ឋមន្ត្រីការពារជាតិ កូរ៉េខងជើង ក្នុងពេលខាងមុខ ។ ក្រៅពីនេះមានរបៀបវារៈជាច្រើនទៀត ដូចជា ការភ្ជាប់ឡើងវិញនូវប្រព័ន្ធទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរ និង ការភ្ជាប់ទំនាក់ទំនងដោយផ្ទាល់រវាងលោក គីម ជុងអ៊ុន និងលោក មូន ចេ-អ៊ីន៕