ក្រុមអ្នកមុជទឹក នៅតែបន្តស្វែងរក ក្រុមអ្នកលេងបាល់ទាត់យុវជនចំនួន១២នាក់ និងគ្រូបង្វឹករបស់ពួកគេម្នាក់ ដែលបានជាប់នៅក្នុងរូងភ្នំលិចទឹក នៅក្នុងប្រទេសថៃភាគ ខាងជើង។ មកដល់ពេលនេះ មានរយៈពេល៥ថ្ងៃ បន្ទាប់ពីការកើតមានឧប្បត្តិហេតុ ក្រុម ស្វែងរកនិងសង្គ្រោះ បានចូលទៅដល់រូងភ្នំ ដែលបានបំពាក់បរិក្ខាសំរាប់មុជក្នុង ជម្រៅ ទឹកជ្រៅ។កិច្ចប្រឹងប្រែងស្វែងរកនិងសង្គ្រោះក្នុងទ្រង់ទ្រាយធំ ត្រូវបានធ្វើឡើងដោយ រដ្ឋាភិបាលថៃ ប៉ុន្តែប្រតិបត្តិការណ៏ ត្រូវបានរារាំងដោយភ្លៀងធ្លាក់ខ្លាំង ដែលបានបង្ករឲ្យ កំរឹតទឹកឡើងលឿននៅក្នុងរូងភ្នំ។ វាជាការរងចាំដ៏អន្ទះសារសំរាប់ឪពុកម្តាយ និងសាច់ ញាតិ របស់ក្មេងប្រុសទាំង១២នាក់ ដែលជាប់នៅខាងក្នុងរូងភ្នំ។
នាងកាន់ចាន់តាវង្ស ជា ម្តាយមីងរបស់ គ្រូបង្វឹកបាល់ទាត់យុវជន ឈ្មោះថា អាអែក និយាយថា ក្មួយរបស់គាត់ ធ្លាប់បានជាប់នៅក្នុងរូងភ្នំនេះម្តងរួចមកហើយ កាលពី២ទៅ៣ឆ្នាំមុន ប៉ុន្តែនាងប្រាកដថា ក្មួយរបស់គាត់ និងធ្វើអ្វីមួយដើម្បីការពារ ក្រុមបាល់ទាត់យុវជនទាំងនេះបាន។ នាងនិយាយថា គ្រូបង្វឹកដែលជាក្មួយរបស់គាត់ និងមើលថែទាំក្មេងៗទាំងនេះបានល្អ ហើយក្មេងៗទាំងនេះមិនដែលឈ្លោះគ្នា ឬបន្ទោសគ្នាឡើយ។ ស្ថានភាពនៃការបាត់ខ្លួន របស់យុវជនបាល់ទាត់ទាំង១៣នាក់ បានធ្វើឲ្យមានការចាប់អារម្មណ៏ខ្លាំង នៅក្នុងប្រទេស ថៃ និងនៅជុំវិញពិភពលោក ។
ក្រៅពីទូរស័ព្ទមួយគ្រឿង ដែលបោះបង់ចោល និងស្បែក ជើងមួយគូ គ្មានសញ្ញាណាមួយនៃជនរងគ្រោះត្រូវបានរកឃើញឡើយ។ អ្នកជំនាញរូងភ្នំ ជនជាតិអង់គ្លេសម្នាក់ ឈ្មោះ វឺន អាន់ស្វស បានស្គាល់រូងភ្នំនេះច្បាស់ និងបានផ្តល់យោ បល់ ដល់ក្រុមអ្នកសង្គ្រោះ ដែលលោកបានចូលទៅក្នុងរោងភ្នំនេះ២ដងរួចមកហើយ។
អ្នកជំនាញរូបនេះ និយាយថា ប្រសិនបើស្ថិតក្នុងទីតាំងមួយល្អ ពួកគេអាចជួយសង្គ្រោះ បាន ទោះបីក្នុងរយៈពេល ៥ទៅ៦ថ្ងៃក៏ដោយ ប៉ុន្តែអ្វីដែលជាបញ្ហាគឺទឹកជនលិច ដែលកំ ពុង កើនឡើងខ្ពស់ឡើងៗ ។ នៅខាងក្រោមភ្នំ មានការប៉ុនប៉ង បូមទឹកចេញពីក្នុងរូង ភ្នំនេះ ប៉ុន្តែ នៅទីតាំងនេះ មានភ្លៀងធ្លាក់ខ្លាំងជាបន្ត ដែលពិបាកក្នុងប្រតិបត្តិ ការជួយ សង្គ្រោះ។