បន្ទាយមានជ័យ ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការបង្រ្កាបស្ទាក់ចាប់ឃាត់រថយន្តក្រុងដឹកអ្នកដំណើរនៅវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃពុធ១៥កើតខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក្ត ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រ ភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រួចនាំយកមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីត្រួតពិនិត្យ។
លោកវរសេនីយ៍ត្រី យឹម នី នាយរងការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា៖បន្ទាប់ពីទទួលបានព័ត៌មានថា មានរថយន្តក្រុងដឹកអ្នកដំណើរ លោកបានស្នើសុំបទបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការ និងមានការសម្របសម្រួលពីលោក សេងគឹមឡាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បន្ទាយមានជ័យ កម្លាំងនគរបាលជំនាញ ប្រឆាំងបទល្មើសសេដ្ឋកិច្ចចំនួន៣នាក់ ដឹកនាំដោយ លោកវរសេនីយ៍ទោ រស់ អៀម នាយរងការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះធ្វើការស្ទាក់ចាប់រថយន្តក្រុងដឹកអ្នកដំណើរ១គ្រឿងនេះម៉ាក ហ៊ីយុនដាយ ពណ៌ស លឿង ចង្កូតឆ្វេង ផលិតនៅឆ្នាំ១៩៩៩ ពាក់ស្លាកលេខ ភ្នំពេញ 3A-9545 ដែលជារបស់ក្រុមហ៊ុនK S Oដែលបើកបរដោយឈ្មោះ អ៊ុក ចំរើន ភេទប្រុសអាយុ ៣៥ឆ្នាំ ទីលំនៅរាជធានីភ្នំពេញយកមកស្នងការដ្ឋាននគរបាលខេត្ត។
លោកឧត្តមនីយ៍ត្រីចាប សុផាប្ញទ្ធិ ស្នកងាររង ទទួលផែន ប្រឆាំងបទល្មើស បានឲ្យដឹងថា៖នៅថ្ងៃ១រោចខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៨ កម្លាំងជំនាញ ដែលមានការចូលរួមពី ស្ថាប័នអយ្យការផងនោះ បានធ្វើការត្រួតពិនិត្យរកឃើញមានទំនិញចម្រុះចំនួន១២មុខ ក្នុងនោះសម្ភារៈកងទ័ពមាន អាវយឺត រូបកាំភ្លើងមាន.ក ចំនួន៣៥ អាវ,អាវយឺតវៀល.ក ពណ៌ត្រេអ៊ីចំនួន១៥អាវ,កាបូបដាក់អាវុធចំនួន៩,ស្រោម ខ្នោះដៃចំនួន៥៥,ស្រោមអាវុធខ្លីចំនួន១២,ស្រោមអាវុធខ្លីមានខ្សែ ចំនួន១០ ,ខ្សែអាវុធវែង AK 47ចំនួន៥០ខ្សែ។ចំពោះទំនិញទាំងនេះ កម្លាំងនគរបាលជំនាញកំពុង កសាងសំណុំរឿងតាមនិតិវិធីច្បាប់៕