ហាណូយ៖ នាវាមុជទឹកលំដាប់ទី៣ ឈ្មោះ Kilo ប្រើដោយប្រេងឥន្ធនៈដែលផលិតដោយប្រទេសរុស្ស៊ីនោះ បានមកដល់កំពង់ផែ ខាម រ៉ាញ់ នៃខេត្តខាញ់ហាវ ភាគខាងត្បូង ប្រទេសវៀតណាមហើយ និងបានចតបំពេញកាងារមួយចំនួននៅទីនោះមួយរយៈ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករាឆ្នាំ២០១៥កន្លងមក។
នាវា Kilo មានប្រវែង ៧៣,៨ ម៉ែត្រ និង ទម្ងន់ពី ៣.០០០ ទៅ ៣.៩៥០តោន។ វាអាចធ្វើប្រតិបត្តិការ ក្នុងទឹកជម្រៅ ៣០០ម៉ែត្រ និង មានល្បឿនជាង ៣២០ គីឡូម៉ែត្រក្នុងមួយ ម៉ោង ជាមួយនឹង នាវិក ៥២នាក់នៅក្នុងនោះ។
នាវាមុជ ទឹកខាងលើនេះ មកពីក្រុមហ៊ុន សេនត៍ ភីតធឺប៊ឺក របស់រុស្ស៊ី ដើម្បីទស្សនកិច្ចនៅ វៀតណាម ដោសារកន្លងមកវៀតណាមក៏បាន កុម្ម៉ង់ទិញនាវាប្រភេទនេះដែរ ពីរុស្ស៊ីដែរ។
ប្រការដែលគួរឲ្យចាប់អារម្មណ៍នៅត្រង់ថា នាវាខាងលើនេះ ជាប្រភេទមួយក្នុងចំណោមនាវាមុជទឹកទាំង ៦ប្រភេទ ដែល វៀតណាមបានបញ្ជា ទិញពីប្រទេសរុស្ស៊ី។
កន្លងមកប្រទេសវៀតណាមបានទទួលនាវាមុជទឹកពីរុស្ស៊ីពីរគ្រឿង រួចទៅហើយកាលពីឆ្នាំ ២០១៤ ដោយ ពួកវាមានឈ្មោះថា HQ-182 Hanoi និង HQ-183 Ho Chi Minh City ហើយនាយករដ្ឋមន្ត្រី វៀតណាមបាន អះអាងថា យកវាមកអភិវឌ្ឍន៍ វិស័យការពារដែនទឹក និង យោធា។បើចឹងមែនអ្នកដែលថាវៀតណាមខ្សោយនោះគឺកុំជឿ៕