បាត់ដំបង ៖ ថ្វីត្បិតច្រកតំបន់គីឡូ13 ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ឈមទៅនឹងទឹក ដីថៃ ច្រកខៅឌីន ស្ថិតក្នុងស្រុកខ្លងហាត ខេត្តស្រះកែវ បានប្រែក្លាយជាច្រកអន្តរជាតិគីឡូត៍១៣ (ហៅ ច្រកភ្នំ)ដី ទៅហើយក្តី ប៉ុន្តែនៅតែមានការិះគន់ជាខ្លាំង ពីសំណាក់មហាជននៅជុំវិញតំបន់ ច្រកមួយ នេះ ទៅលើអ្វីដែលពួកគាត់បានចាត់ទុកថា សមត្ថកិច្ចនៅច្រកនេះ គ្មានការកែប្រែឡើយ គឺក្មេងអូស រទេះដឹកទំនិញ នៅតែកើតមានយ៉ាងច្រើនជារៀងរាល់ព្រឹក ខុសពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុង ខេត្ត បន្ទាយមានជ័យ។
ប្រភពនៅច្រកខាងលើឧ្យដឹងថា ខាងភាគីថៃ គេបានទប់ស្កាត់មិនឲ្យក្មេងៗទាំងនោះ អូសរទេះ ចូលទៅទឹកដីរបស់គេនោះទេ គឺខុសពីខាងកម្ពុជា សែលសមត្ថកិច្ចជំនាញពាក់ព័ន្ធបែរជានាំគ្នាអោបដៃ ឬអង្គុយមើលមិនទប់ស្កាត់ទៅវិញ ឬក៏អាចកោសរូសក្មេងៗនោះទៀតផង។
មជ្ឈដ្ឋានលើកឡើងថាៈបើច្រកខាងលើ បានប្រែក្លាយពីច្រកតំបន់ ទៅជាច្រកអន្តរជាតិទៅ ហើយ ហេតុអ្វីនៅច្រកទ្វារមួយនេះ គួរតែមានការកែប្រែដូចគ្នាទើបល្អ ពិសេសករណីក្មេងប្រុសស្រី អូសរទេះដឹកទំនិញតែម្តង។
ជំវិញករណីខាងលើសមត្ថកិច្ចច្រកទ្វារអន្តរជាតិភ្នំដី(គីឡូត៏១៣)ប្រាប់ថា ពេលអូសរទេះចេញពីកម្ពុជា មនុស្សធំជាអ្នកអូស ព្រោះខាងភាគីថៃ គេទប់ស្កាត់មិនឲ្យមានកុមារមិនគ្រប់អាយុអូសរទេះ ចូលលើទឹកដីគេឡើយ ប៉ុន្តែរទេះមួយចំនួន ខណៈអូសត្រឡប់ចេញផុតពីមុខសមត្ថកិច្ចថៃ បែរជា មនុស្ស ធំបណ្តោយឲ្យក្មេងៗអូសជំនួសវិញ កាត់មុខសមត្ថកិច្ចខ្មែរ គ្រប់ជំនាញដែលអង្គុយចាំទារប្រាក់ ពីមុខទំនិញប៉ុណ្ណោះ។
បញ្ហានេះលោកអភិបាលស្រុកសំពៅលូនងៀវ ប៊ុនយៀងមានប្រសាសន៏តាមទូរសព្ទថាៈ បញ្ហា នេះ មិនមែនតែទើបមានឥឡូវនោះទេ តែលោកចាប់អារម្មណ៏យូរណាស់មកហើយ តាំងតែពីលោក នៅជាមន្ត្រីម្ល៉េះ ព្រោះលោកធ្លាប់ធ្វើការផ្នែកខាងជួយក្មេងៗ នេះ។ លោកបន្ថែមថា ក៏ប៉ុន្តែវាមិនអស់ ដោយសារតែពលរដ្ឋមួយចំនួនគាត់ចំណាកស្រុកមកពីចម្ងាយ ដូច្នេះ ក្មេងទាំងនោះ មកធ្វើការជាមួយ ម្ដាយរបស់គាត់ តែលោកព្យាយាមដែរតែធ្វើទៅវាមិនទាន់អស់។
យ៉ាណាក៏ដោយក្មេងទាំងនោះ គេឃើញថា មានអូររទេះដឹកទំនិញច្រើនឆ្នាំមកហើយ គឺមិនទាន់ មានមន្ត្រីជំនាញណាមានវិធានការលុបបំបាត់នោះទេ ធ្វើឧ្យពួកគាត់បាត់បង់ការសិក្សាដែលឪពុកម្ដាយ បង្ខំលក់កម្លាំងពលកម្មរបស់ពួកគេជារាងរាល់ថ្ងៃ ដើម្បីជួយរកចំណូលបន្ថែមបំពេញសេចក្តី ត្រូវការក្នុង គ្រួសារ៕