ភ្នំពេញ៖ ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ ហៅស្ពានអាកាសស្តុបផ្សារដីហុយ ដែលមានទីតាំងនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែន សុខនឹងបើកសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២កក្កដា នេះក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ។
ស្ពានអាកាសមិត្តភាព កម្ពុជា_ចិន សែន សុខ ស្តុបផ្សារដីហុយ នៅសង្កាត់ទឹកថ្លា ខណ្ឌសែន សុខ គឺជាស្ពានអាកាសទី៥ មានប្រវែង៩០៥ម៉ែត្រ វែងជាងគេក្នុងចំណោមស្ពានទាំ ៥ របស់រាជ ធានី ភ្នំពេញ នឹងបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២ ខែកក្កដា ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។
ដើម្បីសម្រួលចរាចរណ៍ក្នុងអំឡុងពេលរៀចំវិធីសម្ពោធស្ពានអាកាសមិត្តភាពកម្ពុជា_ចិនសែន សុខ នេះ រដ្ឋបាលសាលារាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងដោយសម្រេចបិទការធ្វើចរាចរណ៍ចេញ ចូល រាជធានី តាមបណ្តោយផ្លូវសហព័ន្ធរុស្សី និងឆ្លងកាត់ ស្ពានអាកាសមិត្តភាពកម្ពុជា_ចិនសែន សុខ ខាងលើនេះ ជាបណ្តោះអាសន្ន ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ ក្នុងថ្ងៃទី២ កក្កដា ឆ្នាំ២០១៨ គឺរថយន្តដែលឆ្លងគោលដៅនេះ ត្រូវពង្វាងទៅធ្វើចរាចរណ៍នៅផ្លូវផ្សេងវិញ ។
ទី១ ចំពោះរថយន្តទេសចរណ៍មកពីទិសខាងលិច តាមបណ្តោយមហាវិថីសហព័ន្ធរុស្សីពីព្រលានយន្តហោះចូលរាជធានី ត្រូវធ្វើដំណើរតាមផ្លូវលេខ២០០៤បត់ស្តាំទៅទិសខាងត្បូងឬផ្លូវ២០១១ បត់ឆ្វេងទៅទិសខាងជើងឬបត់ស្តាំទៅទិសខាងត្បូង តាមផ្លូវបេតុងឆ្ពោះទៅវត្តអង្គតាមិញ។ទី២ ចំពោះរថយន្តទេសចរណ៍ តាមតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ទិសដៅចេញ ក្រៅរាជធានីត្រូវធ្វើដំណើរតាមផ្លូវពង្វាងបត់ឆ្វេងក្រោមស្ពានអាកាស ចូលផ្លូវណ័រប្រ៊ីត ឬបត់ស្តាំត្រង់ ចំណុចក្រោមស្ពានអាកាសទៅមហាវិថីហាណូយ។ទី៣ ចំពោះរថយន្តទេសចរណ៍ ពីទិសខាងជើង ទៅទិសខាងត្បូងនិងពីទិសខាងត្បូង ទៅទិសខាងជើងតាមបណ្តោយផ្លូវហាណូយ និងផ្លូវលេខ១០១៩(ណ័រប្រ៊ីត) ត្រង់ចំណុចក្រោមស្ពាននេះ អនុញ្ញាតអោយធ្វើចរាចរធម្មតា។
គួររំលឹកថា ការដ្ឋានរស្ថាបនាស្ពានអាកាស ស្តុបផ្សារដីហុយ មានបណ្តោយ៩០៥ម៉ែត្រ ទទឹង ១៦.៥ម៉ែត្រ ស្ថិតនៅប្រសព្វរវាងមហាវិថីសហព័ន្ធ រុស្ស៊ី និងផ្លូវហាណូយ (១០១៩) ដែលជាគម្រោង ហិរញ្ញប្បទាន របស់សាធារណរដ្ឋប្រជាមានិតចិន និងទទួលបានសិទ្ធិសាងសង់ ដោយ ក្រុមហ៊ុន សៀងហៃ ហើយត្រួតពិនិត្យបច្ចេកទេស ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
សូមជម្រាបថា បច្ចុប្បន្ននេះនៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៥កន្លែងហើយ គឺទី១ ស្ពានអា កាស ក្បាលថ្នល់ នៅអតីតរង្វង់មូលក្បាលថ្នល់ ទី២ស្ពានអាកាស៧មករា ស្ថិតនៅ ស្តុប ពេទ្យលោកសង្ឃទី៣ស្ពានអាកាសស្ទឹងមានជ័យ ទី៤ ស្ពានអាកាស៥មករា ស្ថិតនៅស្ដុបតិចណូ និងស្ពានអាកាស ស្តុបផ្សារដីហុយនេះទី៥៕