ហូ​វ ជី​វ៉ៃ និង​ណាក់​ក្បាល​ធំ អ្នក​ប៉ាវ​ផ្លូវ​រត់ការ​កាង​ឲ្យ​ឈ្មួញ​ដឹកឈើ​ទៅ​វៀតណាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 July, 2018 ក+ ក-

​ខេត្តរតនគិរី ៖ បច្ចុប្បន្ន​សកម្មភាព​ជួញដូរ និង​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងកាត់​ខេត្តរតនគិរី នាំ​ចេញទៅ​វៀតណាម​តាម​ច្រក​អន្តរជាតិ​ព្រំដែន​អូ​រយ៉ា​ដាវ កាន់តែ​គគ្រឹកគគ្រេង​ឡើងៗ ប៉ុន្តែ​លោក ថង សាវុន ជា​អភិបាលខេត្ត រួម​និង​មន្ត្រី​ជំនាញ ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្ត​មួយ​នេះ មិន​អើពើ​ករណីនេះ​ទេ ដោយ​ទុក​ឲ្យ​អ្ន​ទាំងពីរ និង​ពួក​ឈ្មួញ​ឈើ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​តាមតែ​ក្បាល​ចិត្ត បើទោះបីជា​មានការ​រិះគន់​ជាខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​យ៉ាងណាក៏ដោយ​។​

​ប្រភពព័ត៌មាន​ពី​ច្រកព្រំដែន​អូរ​យ៉ា​ដាវ បាន​អះអាងថា ឈ្មោះ ហូ​វ ជី​វ៉ៃ និង​ឈ្មោះ ណាក់​ក្បាល​ធំ ( ឈ្មោះ​ហៅ​ក្រៅ )​គឺជា​អ្នក​រត់ការ​ផ្លូវ​កាង​ឈើ​ឲ្យ​ថៅកែ​វៀតណាម​ម្នាក់ (​សូម​លាក់​ឈ្មោះ​ទុក​សិន​) ក្នុង​មួយ​តោន​តម្លៃ​៤០០​ដុល្លារ ដោយ​ឲ្យ​ឈ្មោះ ទូច ជា​អ្នក​ចេញមុខ​ដឹកជញ្ជូន​ហើយ​ឈ្មោះ ហូ​វ ជី​វ៉ៃ និង​ឈ្មោះ ណាក់​ក្បាល​ធំ គឺជា​អ្នក​នៅ​ពីក្រោយ​ខ្នង និង​ជា​អ្នករត់​ការសម្របសម្រួល​ជាមួយ​អាជ្ញាធរ មន្ត្រី​ជំនាញ រួម​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​រហូតដល់​ច្រកព្រំដែន​អន្តរជាតិ​អូរ​យ៉ា​ដាវ​។​

​ប្រភព​ដដែល បញ្ជាក់ថា ក្រៅពី​កាង​ឈើ​ល្មើសច្បាប់ ឈ្មោះ ហូ​វ ជី​វ៉ៃ និង​ណាក់​ក្បាល​ធំ នេះ មាន​ឃ្លាំង​សំរាប់​ស្តុក​ឈើ​មួយកន្លែង​នៅ​ចំណុច​ក្បែរ​ស្ពាន​ស្រែ​ពក ព្រំប្រទល់​ទឹកដី​ខេត្តស្ទឹងត្រែង សម្រាប​ប់​ធ្វើការ​ផ្ទេរ​លើកដាក់​រថ​យន្ត រួច​ដឹកជញ្ជូន​បន្តទៅ​តាមផ្លូវ​ជាតិ​លេខ​៧៨ ឆ្លងកាត់​ទី​រួម​ខេត្តរតនគិរី មុខ​ភ្នែក​សមត្ថកិច្ច​រាប់សិប​ឡាន និង​រាប់សិប​តោន​ក្នុង​មួយថ្ងៃៗ ដោយ​បង្វែរ​ពី​ដឹក​តាម​រថយន្ត​យី​ឌុប​ខ្នាត​យក្ស មក​ដឹក​តាម​រថយន្ត​ខ្នាតតូច ជាក់ស្តែង​ឬថ​យន្ត​ទួរីស​គ្រឿង ពណ៌ ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AC : ០៩០៩ ។ ប្រភព​បន្តថា ក្នុង​មួយខែៗ ក្រុម​នេះ អាច​ដឹកជញ្ជូន​បាន​រាប់រយ​តោន​ឯណោះ ដោយ​ឈ្មោះ ហូ​វ ជី​វ៉ៃ និង​ណាក់​ក្បាល​ធំ ត្រូវ​ចំណាយ​ថ្លៃ​រត់ការ​បើកផ្លូវ​មិនតិចជាង ២​ម៉ឺន​ដុល្លារ​នោះទេ​។​

​សូមបញ្ជាក់​ផងដែរ​ថា ឈើ​ខាងលើនេះ​គឺ​ត្រូវបាន​ថៅកែ​ឈ្មួញ​វៀតណាម​ម្នាក់ ប្រមូល​ទិញ​ពី​តំបន់​មួយចំនួន​ក្នុង​ខេត្តរតនគិរី ដែលមាន​ឈ្មោះ ហូ​វ ជី​វ៉ៃ និង​ឈ្មោះ ណាក់​ក្បាល​ធំ ចេញមុខ​រត់ការ​ផ្លូវ​ចាប់ពី​ចំណុច​ស្ពាន​ស្រែ​ពក ព្រំប្រទល់​ខេត្តរតនគិរី​រហូត​ទៅ​ដល់​ទឹកដី​វៀតណាម ដឹក​ចេញ​តាម​ច្រកព្រំដែន​អន្តរជាតិ​អូរ​យ៉ា​ដាវ យ៉ាង​រលូន​បំផុត ដោយមាន​ការឃុបឃិត​គ្នា​ពី​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រកព្រំដែន​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ ។
​ប្រភព​ដដែល​នេះ ក៏​បា​ម​និយាយ​រិះគន់​លោក​អភិបាលខេត្ត​រតនគិរី ថង សាវុន យ៉ាង​ធ្ងន់ៗ​ដែរ​ថា រឿង​បទល្មើស​ព្រៃឈើ លោក​អភិបាលខេត្ត​រូបនេះ រឹង​ត្រគាក​ស្តូក​មិន​អើពើ​ទេ បើទោះបីជា​ប្រមុខ​រាជរដ្ឋាភិបាល​ខិតខំ​ប្រឹងប្រែង​ចាត់វិធានការ​នានា​ដើម្បី​ទប់ស្កាត់ ឬ​បង្ក្រាប​បែបណាក៏ដោយ​។

​ពាក់ព័ន្ធ​នឹង​ការលើកឡើង​ពី​ករណី​ខាងលើ លោក ហូ​វ ជី​វ៉ៃ និង ណាក់​ក្បាល​ធំ មិនអាច​សុំ​ការបំភ្លឺ​បានទេ ព្រោះ​ខ​ល​មិន​ចូល​៕