ភ្នំពេញ: អគារខុនដូ
Mekong view tower 6 បានបាក់ធ្លាក់ពិដានជាន់ទី២៣បណ្តាលអោយរងរបួស៥នាក់និងបាត់ខ្លួន២នាក់។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៤០នាទីរសៀលនិងដល់សមត្ថកិច្ចនៅវេលាម៉ោងប្រមាណ២និង៣០នាទីរសៀលថ្ងៃទី១ខែកក្កដាឆ្នាំ២០១៨នៅទីតាំងខុនដូខាងលើមានស្ថិត
នៅក្នុងភូមិទី២សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ។
ជនរងគ្រោះដែលបាត់ខ្លួន ទី១មានឈ្មោះ បាន លាស់ភេទប្រុសអាយុ៤៨ឆ្នាំ រស់នៅភូមិ តាពុំ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម;២.ឈ្មោះ នាម ហុីង អាយុ៣៨ឆ្នាំ រស់នៅភូមិគោករុន ឃុំប៉ុបប៉ែន ខេត្តសៀមរាប។ចំណែកអ្នករងរបួស
១.ជាង នឿន របួសជើង
២.ជាង ផាត របួសជើង
៣.ជាង រិទ្ធ របួសស្មា
៤.ស្រី លន ភេទស្រីរបួសស្មា
៥.ស្រី របួសកែងដៃ ។
តាមព៍ត៌មានអោយដឹងថាពីដានដែលបាក់ធ្លាក់សង្កត់កម្មករមានទំហំ១២ម៉ែត្រគុណ២៤ម៉ែត្រនិងមានកម្រាស់០.១៤ម៉ែត្រស្ថិតនៅជាន់ទី២៣។
ប្រជាពលរដ្ឋបានរឹះគន់ផងដែរដល់ ម្ចាស់ ម៉ៅការសំណង់អគារ ខុនដូ Mekong view tower 6 បាក់ប្លង់សេ បណ្តាលឲ្យ កម្មករស្លាប់និងរបួស ភ្លាមៗ មិនអនុញាតិឲ្យ អ្នកសារពត៌មាន ឬខាងណា ចូលទៅជិតឡើយ ដាក់បទបញ្ជា កងសន្តិសុខយាមយ៉ាងតឹងរឹង ព្យាយាមលាក់កំបាំងពត៌មាន តាំងពីថ្ងៃ រហូតដល់យប់ បន្ទាប់ពី វត្តមានអាជ្ញាធរ រាជធានីភ្នំពេញ ចុះទៅជម្រុញក្នុងការរុករក ប្រើប្រាស់ពេលវេលាប្រមាណ១០ម៉ោង ទើបរកសាកសពជនរងគ្រោះឃើញ ។
តាាមជាងសំណង់បានប្រាប់សមត្ថកិច្ចអោយដឹងថានៅវេលាព្រឹកថ្ងៃកើតហេតុក្រុមជាងប្រមាណជាង១០នាក់បាននាំគ្នាចាក់ពិដានជានទី២៣ ។លុះនៅវេលារសៀលក៍បន្តបាញ់ចាក់ពិដានទៀតស្រាប់តែបណ្តាលអោយបាក់ទន្ទ្រាលធ្លាក់ពិដានសង្កត់កម្មករនិងក្រុមជាងបណ្តាលអោយរងរបួសនិបាត់ខ្លួន២នាក់ជាប់ក្រោមពិដាននោះតែម្តង។
តាមព័ត៌មានអោយដឹងថានៅវេលាល្ងាចនេះអាជ្ញាធរ សមត្ថកិច្ចនិងមន្រ្តីតុលាការបានចុះទៅពិនិត្យកន្លែងហើយក្រុមជាងបាននាំគ្នាដាប់គាស់បេតុងរុករកជាងដែលបាត់ខ្លួនអស់ជាច្រើនម៉ោង។ខណះលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញនិងលោកឃ្លាំងហួតអភិបាលខណ្ឌជ្រោយចង្វារបានអញ្ជើញចុះទៅកន្លែងកើតហេតុផងដែរ។នៅវេលាម៉ោង៩យប់សពអ្នកបាត់ខ្លួនពុំទាន់រកឃើញនៅឡើ យ៕