ខេត្តតាកែវ ៖ មូលនិធិគម្រោងអភិវឌ្ឍន៍ឃុំចំនួន៥ ក្នុងខេត្តតាកែវ ត្រូបាបដាក់ឲ្យដេញថ្លៃដោយសេរី និងយុត្តិធម៌ បានធ្វើអោយចំណេញថវិកាជាតិជាង១១១លានរៀល។
ការដេញថ្លៃមូលនិធិសំរាប់ធ្វើការអភិវឌ្ឍន៍ឃុំចំនួន៥ នេះ ស្ថិតនៅក្នុងស្រុកបាទី ស្រុកសំរោង និងស្រុកត្រាំកក់ខេត្តតាកែវ កាលថ្ងៃទី០២ខែកក្ដដា ឆ្នាំ ២០១៨ ដែលមានលក្ខណៈសេរី យុត្តិធម៌តម្លាភាពក្រោមការសម្របសម្រួលប្រធានគណៈកម្មការលទ្ធកម្មទាំងប្រាំឃុំគឺ ឃុំពុតសរស្ថិតនៅក្នុងស្រុកបាទី ឃុំសឹង្ហ ស្ថិតនៅក្នុងស្រុកសំរោង ឃុំអង្គតាសោម និងឃុំឧត្តមសូរិយា ស្ថិតនៅក្នុងស្រុកត្រាំកក់ខេត្តតាកែវ។
មូលនិធិសំរាប់ការដេញថ្លៃនេះ សំរាប់ធ្វើផ្លូវចាក់បេតុងចំនួនមួយខ្សែរ និងជួលជុលផ្លូវដីក្រាលគ្រួសធម្មជាតិ និងគ្រួសសចំនួន៤ខ្សែរ ក្នុងគម្រោងប៉ាត់តម្លៃសរុបចំនួនជាង៣២៩លានរៀល។
ប្រជាពលរដ្ឋនិងគណៈកម្មការលទ្ធកម្មនៅក្នុងឃុំចំនួន៥ បានសម្តែងការរីករាយក្រោយពីធ្វើការដេញថ្លៃសំរាប់គម្រោងអភិវឌ្ឍន៍ឃុំបានធ្វើអោយសល់ថវិការជាតិចំនួនជាង១១១លានរៀល។
នៅក្នុងគម្រោងដេញថ្លៃខាងលើមានក្រុមហ៊ុនចំនួន១៥ក្រុមហ៊ុនធ្វើការប្រកួតប្រជែងដោយសេរីស្មើភាពនិងយុត្តិធម៌។
គណៈកម្មការលទ្ធកម្មទាំងប្រាំឃុំបានស្នើដល់ក្រុមហ៊ុនដែលមានសុពលភាពក្នុងការដេញថ្លៃធ្វើយ៉ាងអោយគោរពទៅតាមបទដ្ឋានបច្ចេកទេស តាមស្តង់ដារដែលតម្រូវដោយក្រុមគណៈកម្មការបច្ចេកទេសធ្វើអោយជាប់បានយូរនិងរក្សាបាននូវកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនសំរាប់ពេលអនាគតផងដែរ៕