ភ្នំពេញ ៖ ក្រសួងទេសចរណ៍ ចាប់ពីថ្ងៃទី២០ ដល់២២ ខែកក្កដា ខាងមុខនេះ នឹង សហការជាមួយសមាគមទីភ្នាក់ងារទេងសចរណ៍កម្ពុជា និង ដៃគូរវិស័យឯកជន រៀបចំពិព័រណ៍ទេសចរណ៍ក្នុងស្រុករយៈពេល៣ថ្ងៃ នៅមជ្ឈមណ្ឌលកោះពេជ្រ ដើម្បីជំរុញចលនាទេសចរណ៍ក្នុងស្រុក ឱ្យកាន់តែមានសន្ទុះកើន ឡើងថែមទៀត។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំនាទីស្តីការក្រសួងកាលពី រសៀលថ្ងៃទី៣ កក្កដា ឆ្ពោះទៅការរៀបចំពិព័រណ៍នេះ បានជម្រុញឱ្យប្រតិបត្តិករទេសចរណ៍ ទាំងអស់យកចិត្តទុកដាក់បន្ថែមទៀតទៅលើភ្ញៀវទេសចរក្នុងស្រុក ព្រោះទេសចរក្នុងស្រុក ពិតជាបានចូលរួមយ៉ាងសំខាន់ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រទេស តាមរយៈវិស័យ ទេសចរណ៍នេះ។ លោកមរដ្ឋមន្ត្រីបន្តថា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ បានកាន់តែច្រើន ប្រតិបត្តិករ សហគមន៍ និងតំបន់ទេសចរណ៍ទាំងអស់ ត្រូវពង្រីកហេដ្ឋារចនាសម្ព័ន្ធ ពង្រឹង យន្តការសេវាកម្មឱ្យបានកាន់តែល្អ ទាំងបរិស្ថាន អនាម័យ គុណភាព សោភណ្ឌភាព និងតម្លៃ ធ្វើយ៉ាងណាឱ្យភ្ញៀវទទួលយកបាន ទាំងកម្រិតទាប មធ្យម និងកម្រិតខ្ពស់។ លើសពីនេះ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតលើសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ទាំងការស្នាក់នៅ ដំណើរទស្សនកិច្ច ធ្វើយ៉ាងណាត្រូវមានអ្នកជំនាញ និងសមត្ថកិច្ច តាមជាប់ជានិច្ច ដើម្បីឱ្យ ធានាបានថា ភ្ញៀវទសចរមានភាពកក់ក្តៅ និងច្បាស់លាស់ក្នុងចិត្ត ដែលជាការទាក់ទាញដ៏ សំខាន់មួយសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិនៅពេលក្រោយៗទៀត។
ដោយឡែកលោកស្រី ឆាយ ស៊ីវលីន ប្រធានសមគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបាន លើកឡើងថា ការរៀបចំឱ្យមានពិព័រណ៍ទេសចរណ៍ក្នុងស្រុកប្រចាំនៅឆ្នាំ២០១៨ គឺដើម្បី ជួយលើកស្ទួយប្រជាសហគមន៍ និងសហគមន៍តំបន់ទេសចរណ៍ក្នុងស្រុក ក៏ដូចជាប្រតិ បត្តិករទេសចរណ៍ទាំងអស់ឱ្យបានចូលរួមក្នុងកម្មវិធីពិព័រណ៍ជាតិ និងបានតាំងបង្ហាញនូវ ផលិតផលសកម្មភាពទេសចរណ៍ និងភាពទាក់ទាញរបស់សហគមន៍ខ្លួន ដែលកំពុងមាន តម្រូវការនូវការទទួលស្គាល់ពីភ្ញៀវទេចរណ៍ជាតិ និងអន្តរជាតិ ហើយអាចជាប្រយោជន៍ ដើម្បីថែរក្សា បង្កើនការយល់ដឹងអំពីផលិផលជាតិ និងតំបន់ទេសចរណ៍ក្នុងស្រុក ដើម្បីឱ្យ មានការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ លោកស្រីថា ក្រៅពីនេះជាបង្កើនការយល់ដឹង និងធ្វើឱ្យស្គាល់កាន់តែច្បាស់អំពីផលិតផលជាតិដល់សាធារណៈជន ដើម្បីងាយស្រួលក្នុង ការពង្រីកកញ្ចប់ទស្សនកិច្ច និងពន្យាពេលស្នាក់នៅរបស់ភ្ញៀវទេសចរ។
មួយទៀតក៏ជាការ ផ្សព្វផ្សាយនូវតំបន់ទេសចរណ៍ថ្មីៗ នៅទូទាំងប្រទេសដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្គាល់ ពិសេសការរៀបចំពិព័រណ៍ម្ហូបអាហារ ការជម្រុញការផ្សព្វផ្សាយអំពីម្ហូបអាហារ
ជាតិដល់អ្នកចូលរួមទស្សនាបានស្គាល់ និងមានភាពទូលំទូលាយពីអត្ថសញ្ញាណម្ហូបអាហារ ខ្មែរដែលសព្វថ្ងៃនេះការផ្សព្វផ្សាយនៅមានកម្រិតនៅឡើយ៕