ចិន ៖ ស្ថានទូតចិន ក្នុងទីក្រុងវ៉ាស៊ីនតោន បានចេញផ្សាយឲ្យដឹងថាក្រសួងការបរទេសចិន បានការ ពារការប្រឹក្សាយោបល់ផ្នែកសន្តិសុខ ដល់ជនជាតិចិនដែល ធ្វើដំណើរ ទៅកាន់សហរដ្ឋអាមេរិក ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង បាននិយាយថា នៅពេលរដូវក្តៅ គឺជារដូវ ដែលជនជាតិចិន ធ្វើដំណើរទៅសហរដ្ឋអាមេរិកច្រើនបំផុត ហើយស្ថានទូតចិនមានកាតព្វ កិច្ចព្រមាន ពលរដ្ឋ របស់ខ្លួន អំពីហានិភ័យដែលអាចកើតមាន នៅក្រៅប្រទេស។
ស្ថានទូត បានព្រមានភ្ញៀវទេសចរណ៏ចិន ឱ្យយល់ដឹងអំពីបញ្ហានានា រួមទាំងតំលៃព្យាបាលថ្លៃ មានការគំរាមកំហែងបាញ់សម្លាប់នៅទីសាធារណៈ និងការប្លន់ ការឆែកឆេរ និងការរឹបអូសដោយភ្នាក់ងារគយ ការក្លែងបន្លំទូរគមនាគមន៍ និងគ្រោះមហន្តរាយធម្មជាតិ។
ក្រៅពីការព្រមានបន្ថែម អំពីហានិភ័យនៃគ្រោះមហន្តរាយធម្មជាតិ ការប្រឹក្សានេះ គឺស្រដៀងគ្នា ទៅនឹងការព្រមាន ដែលស្ថានទូតចិនដែលបានបង្ហាញ កាលពីខែមករា។ គួររំលឹកថា ភាពតាន តឹង មានកម្រិតខ្ពស់ រវាងប្រទេសទាំងពីរ លើការគំរាមកំហែងនៃពន្ធគយ ដាក់គ្នាទៅវិញ ទៅមក៕