ភ្នំពេញ ៖ លោក កឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអំពាវនាវអោយកង កម្លាំងសមត្ថកិច្ច និងប្រជាការពារភូមិ ក្នុងស្រុក កំពង់ត្របែក ខេត្តព្រៃវែង ធ្វើយ៉ាងណាធានា អោយ បាននូវ សន្តិសុខ សណ្តាប់ធ្នាប់ក្នុងអំឡុងពេលយុទ្ធនាការឃោសនា នឹងបោះឆ្នោតថ្នាក់ជាតិ នា ពេលនេះ។
លោក កឹម ជាតិ បានលើកឡើងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជា ការពារ ទូទាំងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ លោកបន្តថា នៅថ្ងៃទី០៧ ខែកក្តដានេះ យុទ្ធ នាការ ឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នឹងមកដល់ ដែលមានគណបក្សនយោបាយ ជាច្រើន ចូលរួមក្នុងយុទ្ធនាការនេះ ក្នុងនាមជាកម្លាំងមានសមត្ថកិច្ច ក៏ដូចជាប្រជាការពារ ត្រូវតែ សម្រួលគ្រប់បែបយ៉ាង នឹងធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណ: ធ្វើយ៉ាងណាអោយយុទ្ធនាការ នេះ ប្រព្រឹត្តិទៅបានដោយរលូន នឹងទប់ស្កាត់អោយបានរាល់សកម្មភាពទាំងឡាយណា ដែលប៉ុន ប៉ងបង្អាក់ រំខានដល់ដំណើរការយុទ្ធនាការឃោសនា នឹងបោះឆ្នោតនាពេលខាងមុខ។
លោក កឹម ជាតិ បន្ថែមថា កម្ពុជាជាប្រទេស ដែលប្រកាន់នូវលទ្ធិប្រជាធិបតេយ្យ សេរី ពហុ បក្សដែលរៀងរាល់៥ឆ្នាំម្តង ត្រូវតែមានការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ ដើម្បីបង្កើត រដ្ឋាភិបាលសម្រាប់ដឹកនាំប្រទេសជាតិ តួរយ៉ាងដូចជាគណបក្សប្រជាជនកម្ពុជា ត្រូវបានប្រជា ជន បោះឆ្នោតគាំទ្រដ៏ច្រើនលើសលប់រាល់អាណត្តិ ដើម្បីផ្តល់លទ្ធភាពអោយសម្តេច តេជោហ៊ុន សែន ដឹកនាំប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត និងនាំមកនូវសុខសន្តិភាព នឹងការអភិវឌ្ឍន៍។
លោកជំទាវឧកញ៉ាបណ្ឌិត វណ្ណ លុយ អនុប្រធានក្រុមការងាថ្នាក់ជាតិ ចុះជួយស្រុកកំពង់ ត្របែក ខេត្តព្រៃវែង បានមានប្រសាសន៍ថា កម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យក្នុងនោះកម្រឹត ជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក៏កាន់តែមានជីវភាពធូធាជាងមុន ដោយសារតែមានការ អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ប្រឡាយទឹក ជាដើម។
លោកជំទាវ បានអំពាវនាវដល់អជ្ញាធរថ្នាក់មូលដ្ឋានទាំងអស់ ត្រូវតែបំពេញតួនាទី បម្រើប្រជាជន អោយអស់ពីលទ្ធភាព ដឹងសុខដឹងទុក្ខប្រជាពលរដ្ឋ ចុះជាប់ជានិច្ច នៅតាមផ្ទះប្រជាពលរដ្ឋ ផ្តល់ឯក សារផ្សេងៗ នឹងធានាអនុវត្តន៍ឱ្យបាននូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីអោយប្រជា ពល រដ្ឋរស់នៅដោយគ្មានការភ័យខ្លាច ពីអសន្តិសុខ នឹងបញ្ហាចោរកម្មផ្សេងៗ៕