វិទ្យាស្ថាន​ជាតិ​អប់រំ បើក​តាំងពិព័រណ៍​អប់រំ​ស្នាដៃ​ស្រាវជ្រាវ របស់​គរុ​និស្សិត​កម្រិត​ឧ​ត្ត​ម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 July, 2018 ក+ ក-

​ភ្នំពេញ ៖ វិទ្យាស្ថាន​ជាតិ អប់រំ បានរៀបចំ​បើក​ពិធីការ តាំងពិព័រណ៍​អប់រំ ស្នាដៃ​ស្រាវជ្រាវ របស់​គរុ​និស្សិត កម្រិត​ឧ​ត្ត​ម (​បរិ​ញ្ញា​+១) ជំនា​ន់ទី​២៣ នៅ​ព្រឹក​ថ្ងៃទី​៦ ខែ កក្កដា នេះ ដើម្បី​បំពេញ តួនាទី ភារកិច្ច និង រួមចំណែក លើកកម្ពស់ ការធានា​គុណភាព​អប់រំ តាមរយៈ​ការស្រាវជ្រាវ បន្ថែម លើ​មុខវិជ្ជា​ឯកទេស​។​

​លោក សៀង សុ​វណ្ណា នាយក​វិទ្យាស្ថាន​ជាតិ អប់រំ បាន​មាន​ប្រស​សន៍​ឱ្យដឹងថា ការ សិក្សា​ស្រាវជ្រាវ បានផ្តល់​ផលប្រយោជន៍​ជាច្រើន​ដល់​អ្នកសិក្សា និង​សង្គម​។ អ្នកស្រាវជ្រាវ ត្រូវ មាន​វិធីសាស្ត្រ ត្រឹមត្រូវ មាន​ឯកសារយោង ច្បាស់លាស់ ត្រូវ​ចេះ​វិភាគ​ទិន្នន័យ និង​ចេះ​ផ្តល់ អនុ សាសន៍ ដោយ​ផ្អែកលើ​ភស្តុតាង ដែល​ទទួលបាន​ពី​ការសិក្សា​ស្រាវជ្រាវ ។ ការសិក្សា​នេះ​ជួយ​ឱ្យ អ្នកសិក្សា​ទទួលបាន​បទពិសោធន៍​ថ្មី ការអភិវឌ្ឍ​សមត្ថភាប និង បង្កើតជា​សមិទ្ធផល និង​ទ្រឹស្តី ផ្សេង ៗ​។​

​ជាមួយគ្នា​នោះ លោក បានផ្តល់​ជា​អ​និសា​សន៍ មួយចំនួន ដល់​បុគ្គលិក​អប់រំ និង​គ្រូ ឧទ្ទេស ឱ្យ​ខិតខំ​បញ្ចេញ​ឱ្យ​អស់ពី​សមត្ថភាព ក្នុង​ការផ្ទេ​ចំណេះដឹង ជំនាញ និង​បទពិសោធន៍ ដល់ គុរុ​និស្សិត ឱ្យ​បន្ត​ប្រពៃណី ស្រាវជ្រាវ ដើម្បី​អភិវឌ្ឍន៍​ចំណេះដឹង ជំនាញ និង​ឥរិយាបទ ក្នុងការ បង្រៀន និង​រៀន​ប្រកបដោយ ប្រសិទ្ធភាព និង​ការទទួល​សុខ​ត្រូវ ក្នុងការ​លើកកម្ពស់​គុណ​ភាព បណ្តុះបណ្តាល គ្រូបង្រៀន កម្រិត​ឧ​ត្ត​ម​នៅ​កម្ពុជា​។​

​លោក ចេង ថុ​ន អនុប្រធាន​ដេ​ប៉ា​តឺ​ម៉​ង់ អប់រំ នៃ​វិទ្យាស្ថាន​ជាតិ អប់រំ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ ដេ​បា​តឺ​ម៉​ង់ ការិយាល័យ​រដ្ឋបាល និង​គ្រូឧទ្ទេស នៃ​វិទ្យាស្ថាន ដែល​បាន​ខិតខំ​បំបេញ ការ ងារ​ដឹកនាំ កិច្ចការ​ស្រា​ជ្រាវ​របស់​គរុ​និស្សិត កម្រិត​ឧ​ត្ត​ម នេះ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ក្នុង ការរួម ចំណែក​ធានា​គុណភាព​នៃ​ការបណ្តុះបណ្តាល គ្រូបង្រៀន ។ សមិទ្ធផល​ទាំងនេះ​ជា​បុព្វហេតុ ដ៏ ត្រឹមត្រូវ​ក្នុងការ​លើកកម្ពស់ សមត្ថភាព​បង្រៀន និង​រៀន​នៅ​វិទ្យាល័យ ក្នុងដំណាក់កាល​ដែល រាជ រដ្ឋាភិបាល បាននិងកំពុង អនុវត្ត​កំណែទម្រង់​ស៊ីជម្រៅ ដើម្បី​គុណភាព ប្រសិទ្ធភាព និង​ការ ប្រកួត ប្រជែង លើ​ទីផ្សារការងារ នៅក្នុង​សមាគម​អាស៊ាន​៕