ភ្នំពេញ ៖ នៅព្រឹកព្រលឹម ថ្ងៃសៅរ៍ទី៧ ខែកក្កដា ឆ្នាំ២០១៨នេះ គ្រប់គណបក្សនយោបាយ ដែលបានចុះឈ្មោះចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានចាប់ផ្តើមយុទ្ធនាការឃោសនារយៈពេល ២១
ថ្ងៃ ដើម្បីដណ្តើមកៅអីក្នុងរដ្ឋសភា ដែលបានកើនឡើងពី ១២៣កៅអី កាលពីអាណត្តិទី៥
ដល់ ១២៥កៅអី ក្នុងអាណត្តិទី៦ នៃរដ្ឋសភា នៅតាមរាជធានី/ខេត្តទូទាំងប្រទេស ដោយការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ត្រូវធ្វើឡើងនៅអាទិត្យទី២៩ ខែកក្កដា ឆ្នាំ ២០១៨ខាងមុខនេះ ដោយមានគណបក្សនយោបាយចូលរួមសរុបចំនួន ២០ ដែលមានលេខ រៀងនៅលើសន្លឹកឆ្នោតដូចខាងក្រោម៖
១.គណបក្សខ្មែររួបរួមជាតិ, ២.គណបក្សមាតុភូមិយើង, ២.គណបក្សពន្លឺថ្មី, ៤.គណ បក្សសញ្ជាតិកម្ពុជា, ៥.គណបក្សខ្មែរក្រោក, ៦.គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ៧.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, ៨.គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ, ៩.គណ បក្សរស្មីខេមរា, ១០.គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ, ១១.គណបក្សខ្មែរសាធារណរដ្ឋ ១២.គណបក្សខ្មែរឈប់ក្រ, ១៣.គណបក្សហ្វ៊ុនស៊ីនប៉ិច, ១៤.គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ១៥.គណបក្សយុវជនកម្ពុជា, ១៦.គណបក្សធម្មាធិបតេយ្យ, ១៧.គណបក្សឆន្ទៈខ្មែរ, ១៨.គណ បក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, ១៩.គណបក្សខ្មែរតែមួយ និងលេខរៀងទី២០ គណ បក្សប្រជាជនកម្ពុជា។
តាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ថា ការហែក្បួន
យុទ្ធនាការរបស់គណបក្សនយោបាយបានតែ ៤ដងប៉ុណ្ណោះ ក្នុង ១រាជធានី/ខេត្ត។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយសង្កត់ ធ្ងន់ចំពោះយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល២១ថ្ងៃនេះ ហើយអ្វីដែល គ.ជ.ប. ផ្ដោតសំខាន់នោះ គឺចំនួននៃការឃោសនានៅក្នុងខេត្តនីមួយៗ។ គ.ជ.ប បានស្នើដល់គ្រប់គណ បក្សនយោបាយ និងអ្នកគាំទ្រទាំងអស់ឲ្យគោរពទៅតាមច្បាប់នៃការឃោសនាបោះឆ្នោត ដែលមានចែង។
សូមជម្រាបជូនថា៖ នៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនារកសម្លេងឆ្នោតនេះ គណបក្ស ប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចក្រៅពីបើកយុទ្ធនាការដ៏ធំមួយនៅរាជធានីភ្នំពេញ ហើយនោះ នៅតាមបណ្តាខេត្តចំនួន ២៤ផ្សេងទៀត ក៏ដូចជាតាមបណ្តាស្រុកនានានៅទូទាំង ប្រទេសក៏មានយុទ្ធនាការដ៏អធឹកអធមផងដែរ ក្នុងនោះសម្រាប់ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ឯកឧត្តម វង សូត ប្រធានក្រុមការងារចុះជួយស្រុកពញាក្រែកបានដឹកនាំយុទ្ធនាការនេះ
ដោយមានសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅក្នុងស្រុកមួយនេះប្រមាណ ៥ពាន់ នាក់ចូលរួម៕