កំពង់ស្ពឺ ៖ ស្ត្រីវ័យកណ្តាលម្នាក់ បានប្រកាច់ស្លាប់ភ្លាមៗ បន្ទាប់តែទិញផ្លែមបំពេញរាជ្យ (កំពីងរាជ) ពីអ្នកភូមិរស់នៅក្បែរគ្នាយកមកហូបបណ្តាលអោយស្លាប់ចោលកូន ចោលប្តី កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងភូមិត្រពាំងសាប ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសំរោងទងបាននិយាយអោយដឹងថា ស្ត្រីរងគ្រោះខាងលើ មានឈ្មោះ ឡុង សេម អាយុ ៣៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងសាប ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកបានបន្តទៀតថា នៅមុនពេលកើតហេតុស្ត្រីរងគ្រោះខាងលើដោយនឹកឃ្លានចង់ហូបរបស់ជូរៗក៏ បានទៅទិញផ្លែកំពីងរាជ នៅតូបលក់ដូររបស់ឈ្មោះ ហេង ចេង ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរលក់ដូររស់ នៅភូមិជាមួយគ្នា យកមកហូប បណ្ដាលអោយស្លាក់គ្រាប់ប្រកាច់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ (ក្នុងផ្ទះ) ។ បន្ទាប់ពីទទួលព័ត៌មាននគរបាលបានចុះទៅពិនិត្យ។
ចំពោះសាកសពខាងលើក្រុមគ្រួសារទទួលស្គាល់ថា ជនរងគ្រោះពិតជាស្លាប់ដោយបស្លាក់គ្រាប់កំពីងរាជពិតប្រាកដមែន រួចក៏ប្រគល់សពអោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕