ស្ត្រី​ប្រសូត​កូនភ្លោះ​៣​នៅ​ខេត្តព្រះវិហារ​ទទួល​អំណោយសម្តេច​តេ​ជោ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 July, 2018 ក+ ក-

​ព្រះវិហារ ៖ អំណោយ​ដ៍​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ត្រូវបាន​លោក​សេង ទៀង​តំណាង​ដ៍​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន អមដំណើរ​ដោយ​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ និង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ យកទៅ​ប្រគល់ជូន​ដល់​គ្រួសារ​ប្រពល​រដ្ឋ ដែល​ប្រសូត្រ​បានកូន​ភ្លោះ​៣ នៅ​ខេត្តព្រះវិហារ​។​

​នៅក្នុង​ឱកាស​នោះ​លោក សេង ទៀង បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ​ហ៊ុន សែន​និង​សម្តេច​កិ​ត្ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុនសែន ដែល​បាន​យកចិត្ត​ទុក្ខ​ដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​យើង ពិ​សេខ​គឺ​សុខទុក្ខ​របស់​បងប្អូន​ប្រពល​រដ្ឋ​ដែល​ប្រសូត្រ​បានកូន​ភ្លោះ​៣ មិនតែប៉ុណ្ណោះ​សម្តេច​បានចាត់ទុក​កូន​ភ្លោះ​៣​នេះ ជា​ចៅ​សម្តេច​ថែមទៀត​ផង​។​

​អំណោយ​ដែល​យកមក​ប្រគល់ជូន​នៅពេលនេះ​មាន​ថវិការ​ចំនួន​៥​លាន​រៀល អង្ករ​២០០​គីឡូក្រាម ស្ករស​៥​គីឡូក្រាម ទឹកដោះគោ​ចំនួន​២​កេស​និង​សា​រ៉ុង ក្រ​ម៉ា​ផងដែរ​។

​សូមបញ្ជាក់ថា គ្រួសារ​ប្រជាពលរដ្ឋ​ដែល​ប្រសូត​បានកូន​ភ្លោះ​៣ សុទ្ធតែ​ប្រុស រស់នៅ​ភូមិ​ឯកភាព សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ ប្រសូត នៅ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៨ នៅ​មន្ទីរពេទ្យបង្អែក ១៦​មករា ក្រុង​ព្រះវិហារ​៕