កំពង់ស្ពឺ ៖ យ៉ាងហោចណាស់ក៏មានមនុស្ស២នាក់បានរងរបួស និងរថយន្តហាយឡែនឌ័រ ១គ្រឿងបាន ឆេះអស់គ្មានសល់ ដោយសារតែអ្នកបើកបររថយន្តនេះ ទាញបារីអុជជក់ ក្នុងពេលចាក់បញ្ចូលហ្គាសរថយន្តក្នុងស្ថានីយ៍តេលាមួយកន្លែង បណ្តាលអោយឆាបឆេះរាលដាលដល់រថយន្តខ្ទេច តែម្តង កាលពីវេលាម៉ោង ៨ និង១០នាទីព្រឹក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ នៅមុខស្ថានីប្រេងតេលា តាមបណ្តោយផ្លូវជាតិលេខ៤១ ត្រង់ចន្លោះគីឡូម៉ែត្រ ១៧ ទៅលេខ១៨ ស្ថិតនៅក្នុងភូមិចំបក់ក្អែរ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់មន្ត្រីនគរបាលស្រុកបាននិយាយអោយដឹងថាមានករណីផ្ទុះឆេះរថយន្តហាយឡែនឌរ័ ពេល ចូលចាក់ហ្គាសនៅដេប៉ូតេលា ភូមិចំបក់ក្អែ ឃុំទឹកល្អក់ ស្រុកគងពិសីមែន។ នគរបាលបន្តថា ម្ចាស់រថយន្តមាន ឈ្មោះម៉ៅសុខហៀង អាយុជាង២០ឆ្នាំ បានរួមដំណើរដោយជនជាតិចិនម្នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថាមានអាយុជាង៤០ឆ្នាំហើយ។
តាមសម្តីរបស់ម្ចាស់រថយន្តបានប្រាប់នគរបាលអោយដឹងថានៅមុនពេលកើតហេតុនោះ ពួកគេបានជិះរថយន្ត១គ្រឿង ម៉ាកហាយឡែនឌ័រ(Highlander)បានចូលមកចាក់ហ្គាសក្នុងស្ថានីយ៍ប្រេងតេលា មួយកន្លែងពេលកំពុងតែចាក់ហ្គាសនោះ ស្រាប់តែជនជាតិចិនបានយកបារីមកជក់បណ្តាលអោយឆាបឆេះបង្កអោយមានអណ្តាតភ្លើងឆេះរថយន្ត រងការខូចខាត និងរបួសមនុស្សទាំង២នាក់តែម្តង។
ការខូចខាតឆេះរថយន្តហាយលិនឌ័រ1គក្រឿងនឹងរបួសមនុស្សស្រាល2នាក់ប្រុសជនជាតិចិន1នាក់ ប្រើប្រាស់ទឹក1ឡាន ទើបរលត់ ចំណែកអ្នករងរបួសបានបញ្ជូនទៅព្យាបាល រីឯរថយន្តអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំដោះស្រាយពេលក្រោយ៕