ជប៉ុន ៖ ធ្វើឲ្យគ្រោះធម្មជាតិនេះ កំពុងក្លាយជាមហន្តរាយធម្មជាតិធ្ងន់ធ្ងរបំផុតមួយក្នុងប្រទេសជប៉ុនរយៈពេល៣៥ឆ្នាំកន្លងទៅនេះ ក្រោយពីមានភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈររយៈពេល ៣ ថ្ងៃ រួមជាមួយនឹងព្យុះដ៏មានឥទ្ធិពល ។
លោកនាយករដ្ឋមន្ត្រី ហ្ស៊ីនសូ អាបេ បញ្ជាឲ្យការិយាល័យដោះស្រាយគ្រោះមហន្តរាយបង្កើនភ្នាក់ងារជួយសង្គ្រោះនៅទូទាំងប្រទេស ឲ្យឡើងដល់ ៧៣០០០ នាក់ដោយលោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ពេលនេះជាពេលវេលាលំបាកបំផុត ។ ទិន្នន័យបង្ហាញថា ខេត្តចំនួន ៩ ជួបនឹងមហន្តាយនេះ ហើយប្រជាជនរាប់លាននាក់ត្រូវបានប្រកាសឲ្យណែនាំឲ្យភៀសខ្លួនជាបន្ទាន់ ។
សារព័ត៌មានជប៉ុនផ្សាយឲ្យឃើញទិដ្ឋភាពនៃមហន្តរាយក្នុងតំបន់ក្បែរជើងភ្នំ ជាកន្លែងដែលផ្ទះជាច្រើនខ្នងត្រូវបានទឹកលិចជិតដល់ដំបូល ហើយសារព័ត៌មានមួយចំនួនផ្សាយថា ចំនួនអ្នកស្លាប់កើនឡើងយ៉ាងឆាប់រហ័ស ។ភ្នាក់ងារអាកាសធាតុរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងចាប់ផ្ដើមតាំងពីថ្ងៃសៅរ៍ ក្នុងខេត្ត កាកូស៊ីម៉ា អ៊ីហ៊ិមេ កូហ្វូ និង ខេត្ត ជីហ្វូ ។
ចំនួនជនរងគ្រោះនឹងកើនឡើង ក្នុងពេលដែលអាជ្ញាធរបន្តស្វែងរកមនុស្សបាត់ខ្លួនជាង ៦០ នាក់ ។
ស្ថានភាពទឹកជំនន់ និងការបាក់ដីកាន់តែអាក្រក់ដោយសារភ្លៀងខ្លាំងរួមជាមួយនឹងព្យុះទីហ្វុងដ៏មានឥទ្ធិពលបោកបក់មកពីមហាសមុទ្រប៉ាស៊ីហ្វិក ៕